ព័ត៌មានទាន់ហេតុការណ៍៖

នរៈ សិរីវិទ្យាមិនហ៊ានអួតរឿងផ្ទះថ្មីនិងរថយន្តទំនើប

ចែករំលែក៖

ភ្នំពេញ៖ ក្រោយចាប់ផ្តើមលេចធ្លោរ ជាមួយនឹងការសម្តែង ចម្រៀង និងបង្ហាញ ម៉ូត លោកនរៈ សិរីវិទ្យា ចាបផ្តើមប្រែមុខមាត់ថ្មីជាមួយនឹងភាពហឺហាជាងមុន។ ទោះជាយ៉ាងណាតារាប្រុសរូបនេះហាក់ គេចចេញពីការចោទសួរនេះព្រោះតែ លោកគិតថា មិនចង់អួតអាងនិងសម្ញែង ព្រទ្យទាំងនេះទេ។

ប្រឡូកក្នុងវិស័យសិល្បៈជាង៤ឆ្នាំ នរៈ សិរីវិទ្យាទើបនឹងបង្ហាញមុខក្នុងការសម្តែងជាមួយនឹងបទចម្រៀងមួយចំនួនរបស់ ផលិតកម្មថោន និងស្នាដៃសិល្បៈនានាជា ច្រើន។ ក្រោយចាប់ផ្តើមមានមុខមាត់ក្នុង វិស័យសិល្បៈ តារាសម្តែងរូបនេះក៏ចាប់ ផ្តើមកែប្រែមុខមាត់ខ្លាំងទាំងការផ្លាស់ប្តូ ផ្ទះថ្មី និងងាកមកជិះរថយន្តថ្មីជំនួសការ ជិះម៉ូត និងរថយន្តជាមួយមិត្តភក្តិ។ តារា សម្តែងវ័យ២៣ឆ្នាំ រូបនេះស្នើមិនបញ្ជាក់ រឿងផ្ទះថ្មី និងរថយន្តទំនើបព្រោះតែលោកមិនចង់ឲ្យគេយល់ថាលោកអួត និងសម្ញែង រឿងទ្រព្យធន។ លោកបន្តថារថយន្តថ្មីនិងផ្ទះដែលលោកទើបនឹងចូលទៅរស់នៅគឺជាការបង់រំលោះប៉ុណ្ណោះមិនមានលុយ ទាំងដុំទៅទិញនោះទេ។ លោកថា នៅ តែប្រឹងប្រែងក្នុងការងារសិល្បៈដើម្បីជួយក្រុមគ្រួសារហើយក៏មិនបោះបង់ចោលក្តីសុបិន្តជាតារាសម្តែងដែលមានទស្សនិក ជនគាំទ្រច្រើននោះដែរ។ តារាសម្តែងក្នុងខ្សែភាពយន្តអប់រំរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជារឿង “ក្របីរាល” តារារូបនេះ បញ្ជាក់ទៀតថា ការងារសិល្បៈរបស់ លោកបាននឹងកំពុងបោះជំហានទៅមុខយ៉ាងល្អ ទាំងការសម្តែង បង្ហាញម៉ូត និង ការច្រៀង ហើយបើទោះបីជាមិនទាន់ ដល់ចំណុចកំពូលក្តីក៏តារាប្រុសរូបនេះ នៅមិនទាន់បោះបង់ក្តីសុបិន្តចោលនៅ ឡើយ។

លោករំពឹងដែរថាឆ្នាំថ្មីនេះ ការងារ សិល្បៈនិងបន្តរីកចម្រើនកាន់តែខ្លាំងជាងមុនថែមមួយកម្រិតទៀត។ លោកក៏ស្នើឲ្យអ្នកគាំទ្រលោកបន្តគាំទ្រនូវរាល់ការងារ សិល្បៈដែលលោកបានចូលរួមសម្តែង ហើយលោកនឹងប្រឹងប្រែងរកអ្វីដែលថ្មី សម្រាប់ទស្សនិកជនបន្តទៀត៕ វឌ្ឍនា


ចែករំលែក៖