ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ពន្ធ័នឹងករណីថ្នាំញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ពាក់ពន្ធ័នឹងករណីចែកចាយ និងជួញដូថ្នាំញៀន ។

មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី កម្លាំងកងរាជអាវុធហត្ថស្រុក កងកំលាំងរាជអាវុធហត្ថខេត្ត​​ដឹកនាំដោយលោកព្រះរាជ្ញារងខេត្ត ស្រេង វុទ្ធា ចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិធ្លក ឃុំក្រោលគោ ឃាត់ខ្លួនជនសង្ស័យបានចំនួន3នាក់ រួមនឹងវត្ថុតាងមួយចំនួន។

ប្រភពបន្តថា ជនសង្ស័យមានឈ្មោះសោម ចន្ថា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ, ឈ្មោះកែវ សារី ភេទប្រុស​អាយុ37ឆ្នាំ មុខរបរធ្វើស្រែ អ្នកទាំង2នាក់ រស់នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ និងឈ្មោះ សន បូរ៉ា ភេទប្រុស អាយុ15ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ចំពោះវត្ថុតាងអូសរឹបបានថ្នាំញៀនចំនួន៣កញ្ចប់តូច (ក្រាមព័ណសម៉ាទឹកកក) មធ្យោបាយម៉ូតូ២គ្រឿង ដបទឹកសុទ្ធ1 និងទុយយោសម្រាប់ជក់គ្រឿងញៀន និងសំភារះវេចខ្ចប់គ្រឿងញៀនមួយចំនួន ៕ យឹម សុថាន


ចែករំលែក៖