ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីម៉ែន សំអន ជំរុញឲ្យនារីចូលរួមថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីម៉ែន សំអន បាន ជំរុញដល់នារីចូលរួមថែរក្សាវប្បធម៌សន្តិ ភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមដើម្បីសេចក្តីសុខរបស់ប្រជាជាតិយើងនៅ គ្រាដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំប្រទេសដោយសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ លោកបានផ្ដល់សិទ្ធិ តួនាទី និងឱកាសគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍ សង្គមជាតិរបស់យើង ។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍបានជំរុញបែបនេះ ពេល ដែលលោកស្រីជួបសំណេះ​សំណាល និង ប្រកាសទទួលស្គាល់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ ក្រសួង ព័ត៌មានចូលរួមប្រមាណជាង ១៥០នាក់ កាលពីរសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ។

លោកស្រីបានបញ្ជាក់ថា ការងាររបស់ ស្ត្រី និងការងាររបស់គណៈចលនាម ហាជនគឺមាន តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម៉្លេះ ។ ការបង្កើតឲ្យមាន សមាគម នេះឡើងដើម្បីងាយស្រួល ក្នុងការធ្វើទំនាក់ទំនងជាមួយស្ដ្រីដូចគ្នា ពិសេស ការគ្រប់គ្រងអង្គការសហជីព ក្នុងការ គោរពច្បាប់ឲ្យបានល្អប្រសើរ ។ ពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយក ចិត្ដទុកដាក់លើកកម្ពស់ និងផ្ដល់លទ្ធភាព ដល់បងប្អូនជាស្ត្រី ដើម្បីឲ្យបងប្អូនមាន ឱកាសចូលរួមអភិវឌ្ឍសង្គម និងចូលរួម ក្នុងឆាកនយោបាយ ។

រយៈពេល ជាច្រើនឆ្នាំ មកហើយនារី ត្រូវបានបំបិទសិទ្ធិសេរីភាពទទួលការមាក់ងាយពី បុរសខ្លះ និងសង្គមដែលបញ្ហាទាំងនេះដោយសារកម្ពុជាឆ្លងកាត់សង្គ្រាមផង បែកបាក់ ពីអតីតកាលផង ។

តាមរយៈនយោបាយ ឈ្នះ=ឈ្នះ របស់ សម្តេចតេជោបានធ្វើឲ្យប្រជាជាតិទទួល បានសុខ សន្តិភាព យ៉ាងពេញលេញនៅ ទូទាំងប្រទេស ជាពិសេស ជោគជ័យដ៏ ធំៗជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ សម្រេចបានជូនជាតិ និងប្រជាជនមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម សំណង់អគារតូច ធំ នៅទីក្រុង ទីប្រជុំជន នានាទូទាំងប្រទេស ពិសេស សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ។

ជាទីបញ្ចប់លោកស្រីបានផ្តាំផ្ញើដល់ បងប្អូនស្ត្រីទាំងអស់ត្រូវចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តី សុខរបស់ប្រជាជាតិយើង ៕ សហការី


ចែករំលែក៖