ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទី នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តព្រះសីហនុ សហការជាមួយ នគរបាលព្រហ្មទណ្ឌ ខេត្តរតនគីរីស្រាវជ្រាវ ចាប់ខ្លួនជនជាប់ពិរុទ្ធម្នាក់ ឈ្មោះថាច់ យ៉ាង ភេទប្រុស អាយុ៤០ឆ្នាំ តាមដីកាបង្គាប់អោយចាប់ខ្លួន លេខ៣៣ ដចខ០៩ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៩ របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ (លោកគឹម អេង) ពីបទមនុស្សឃាតដោយចេតនា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០០៩ នៅភូមិអូរតាប៉ាង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្សយ័ខាងលើ កម្លាំងជំនាញ កំពុងដឹកជញ្ជូនមកខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី៕ ឆ្លាម សមុទ្រ