ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទាំងសូឡាផ្ទុះឆេះផ្ទះមួយខ្នង ខូចខាតសម្ភារមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានហេតុការណ៍ផ្ទុះផ្ទាំងសូឡាបង្កឲ្យមានអគ្គីភ័យ ឆាបឆេះផ្ទះមួយខ្នងកាលពីម៉ោង ១៦ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើកំណត់ហេតុ សាកសួរ ម្ចាស់ផ្ទះឈ្មោះ នៅ រិន ភេទប្រុស អាយុ៥៧ មានទីលំនៅដូចខាងលេ ។ ផ្ទះដែលឆេះទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ ជញ្ជាំងក្តារ រនាបក្តារ ដំបូលប្រក់ក្បឿង និងមានសម្ភារខូចខាតដូចជា កៅអីឈើចំនួន ១៨ សម្រាប់ ម៉ាសុីនកាណូត០១គ្រឿង ទូរស័ព្ទ ០៣គ្រឿង តុចំនួន ០៦ ផ្ទាំងសូឡា១គ្រឿង ១៥០វ៉ាត់ លុយដុល្លារចំនួន ១០០ដុល្លារ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។

ករណីអគ្គីភ័យនេះ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីមូលហេតុផ្ទុះផ្ទាំងសូឡា ៕ ប៊ុនរិទ្ធី


ចែករំលែក៖