ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់ការបោះឆ្នោតជុំទី១ បារាំងអំពាវនាវឲ្យសាមគ្គី ប្រឆាំងឆ្វេងនិយម

ចែករំលែក៖

ក្រោយការបោះឆ្នោតបញ្ចប់ជុំទី១ ដោយសារតែគ្មានបេក្ខភាមានសំឡេងគ្រប់គ្រាន់ ដើម្បីក្លាយជាប្រធានាធបិតី ដូច្នេះត្រូវបោះឆ្នោតជុំទី២ ជាបន្តទៀត។ នៅពេលនេះមានសំណួរជាច្រើនបានចោទសួរថា តើបារាំងនឹងសាមគ្គីគ្នាប្រឆាំងនឹងបេក្ខភាពឆ្វេងនិយមដែរឬទេ?

ក្រោយការបោះឆ្នោតជុំទី១ បារាំងនឹងអឺរ៉ុបទាំងមូលកំពុងតែរង់ចាំការបោះឆ្នោតជុំទី២ ដែលត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ខាងមុខ។ នៅពេលនេះមានសំណួរជាច្រើនបានចោទសួរឡើងថា តើពលរដ្ឋបារាំង រួមគ្នាដើម្បីប្រឆាំងនឹងបេក្ខភាពឆ្វេងនិយមឡើងកាន់អំណាចនៅក្នុងការបោះឆ្នោតជុំទី២ដូចអ្វីដែលពលរដ្ឋបារាំងបានធ្វើកាលពី១៥ឆ្នាំមុន ថាតើពលរដ្ឋបារាំងនឹងបោះឆ្នោតឲ្យបេក្ខភាព Macron ដោយបោះបង់ចោលបេក្ខភាព Jean Marie Le Pen ដែលមានគោលនយោបាយប្រឆាំងអឺរ៉ុប និងក្រុមអ៊ិស្លាមនៅក្នុងប្រទេសរបស់ខ្លួនដូចគោលនយោបាយរបស់ប្រធានាធិបតី ត្រាំ។

នៅពេលនេះបេក្ខភាព ដែលនាំមុខទាំង២រូបនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងមក គឺលោកស្រី Le Pen និង Macron ។ បេក្ខភាពទាំង២រូប ក៏មានប្រៀបតាំងពីមុនពេលបោះឆ្នោត តាមលទ្ធផលស្ទង់មតិពីសំណាក់ពលរដ្ឋបារាំង។ ដូច្នេះ ការនាំមុខរបស់បេក្ខភាពទាំង២រូបមិនមានអ្វីធ្វើឲ្យផ្ញាក់ផ្អើលនោះឡើយ។

កន្លងមក ពលរដ្ឋបានរាំងបានសមទៅនឹងគោលនយោបាយប្រពៃណី គឺត្រូវជ្រើសរើសបេក្ខភាពដែលមកពីក្រុមស្តាំនិយម និងឆ្វែងនិយម។ ពេលនេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រ ពលរដ្ឋបារាំងត្រូវជ្រើសរើសបេក្ខភាព២រូបដែលមិនមាននៅក្នុងក្រុមប្រពៃណីរបស់បារាំង។

ក្រោយពេលប្រកាសលទ្ធផលបេក្ខភាពដែលចាញឆ្នោតគឺលោក FRANCOIS FILLON និងលោក BENOIT HAMON បានអំពាវនាវឲ្យពលរដ្ឋបារាំងទាំងអស់បោះឆ្នោតគាំទ្រលោក Macron ដើម្បី បញ្ចៀសគ្រោះថ្នាក់ដល់បារាំង និងអឺរ៉ុបទាំងមូល ប្រសិនបើលោកស្រី Le Penជាប់ឆ្នោតនោះ។ ប៉ុន្តែដោយសារតែគម្លាតនៃការគាំទ្រប្រគៀកគ្នា ពិបាកក្នុងការបញ្ជាក់ថាបេក្ខភាពណាមួយមានសង្ឃឹមច្រើននៅក្នុងការបោះឆ្នោតនោះឡើយ។

ការដែលលោកស្រី Marine Le Pen ឈានចូលបោះឆ្នោតជុំទី២គឺជាការចាប់អារម្មណ៍បំផុត នៅក្នុងការបោះឆ្នោតបារាំង។ លោក Emmanuel Macron ទទួលបានសំឡេងគាំទ្រ ២៤ភាគរយនិងលោកស្រី Le Penទទួលបានសំឡេងគាំទ្រ ២១,៨ភាគរយ ដូច្នេះបេក្ខភាពទាំង២រូប ត្រូវប្រជេងគ្នានៅក្នុងជុំទី២ជាបន្តទៀត។

ក្នុងចំណោមបេក្ខភាពទាំង២រូបនឹងយកឈ្នះចាញ់នៅថ្ងៃទី៧ ខែឧសភា ដើម្បីដឹកនាំបារាំងជំនួសប្រធានាធិបតី Francois Holande ។ ក្រុមអ្នកវិភាគបញ្ជាក់ថា បើទោះបីអ្នកណាឡើងដឹកនាំបារាំង ក៏ត្រូវប្រឈមមុខនឹងឧបស័គ្គជាច្រើន ក្នុងនោះមានការប្រឆាំងភេរវកម្ម ផ្សះផ្សាជាតិសាស្ត្រ និងបង្កើនទំនុកចិត្តដល់ពលរដ្ឋបារាំង។

នៅពេលនេះគេអាចនិយាយបានថា ពលរដ្ឋបារាំង និងអឺរ៉ុបទាំងមូលកំពុងរង់ចាំលទ្ធផលបោះឆ្នោតជុំទី២នាថ្ងៃទី៧ ខែឧសភា ខាងមុខ។ ប្រសិនបើលោកស្រី Le Pen ជាប់ឆ្នោតនោះនយោបាយបារាំង និងអឺរ៉ុបទាំងមូលត្រូវផ្លាស់ប្តូរជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២បញ្ចប់ និងជាការគម្រាមគំហែងដល់អឺរ៉ុបទាំមូលទៀតផង។ លោកស្រី Le Pen មានគោលនយោបាយខុសប្លែកពីប្រធានាធិបតីមុនៗ ទើបពលរដ្ឋនៅតំបន់អឺរ៉ុបហៅលោកស្រីថាជា ដូណាល់ ត្រាំ បារាំង៕ ម៉ែវ សាធី


ចែករំលែក៖