ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ទមិនឲ្យម៉ូតូទៅដកស្រីស្មេហ៍វាយមួយដៃខៀវភ្នែក

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ដោយសារខឹងប្រពន្ទមិនព្រមឲ្យម៉ូតូជិះសម្រាប់ដឹកស្រីស្នេហ៍ ទើបបង្កហិង្សាវាយប្រពន្ទមួយដៃខៀវភ្នែកត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

​ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ សេ០៤ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា​ បុរសជាប្តីឈ្មោះលី​ ថន​ អាយុ៣៤ឆ្នាំ​ ស្នាក់នៅបន្ទប់ជួលខាងលើ​ មានស្រុកកំណើតនៅភូមិរោងដំរី​ ឃុំជើងភ្នំ​ ស្រុកបាភ្នំ​ ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ឃុត​ បូនី​ អាយុ៣៤ឆ្នាំ​ មុខរបរោងចក្រ​ ស្នាក់នៅនិងខេត្តជាមួយគ្នា ។ ចំណែកស្រីកំណាន់ចិត្តរបស់បុរសជាប្តីនោះមានឈ្មោះ គឹម​ លី​ អាយុ២៨ឆ្នាំ​ ដែលជាអតីតមិត្តរួមការងារជាមួយស្ត្រីជាប្រពន្ទដើម ។

តាមសម្តីស្ត្រីជាប្រពន្ទដើមបានប្រាប់ថា​ រួបគាត់ និងប្តីបានរៀបការដោយស្របច្បាប់អស់រយៈពេល១២ឆ្នាំមកហើយ ដោយមានកូនស្រី២នាក់ប្រុសម្នាក់សរុប៣​នាក់។

បន្ទាប់មកភាពរកាំរកូសរវាងប្តីប្រពន្ទនៅមិនចុះសម្រយងនិងគ្នាទើបបុរសជាប្តីបានចាកចេញទៅរកស៊ីនៅប្រទេសថៃដោយនាំស្រីស្មេហ៍ទៅជាមួយផង​ មិនត្រឹមតែប៉ុណ្ណោះបុរសជាប្តីបានលួងលោមរួបគាត់យកទាំងខ្សែដៃទៅបាត់។

សាក្សីបន្តថា​ បន្ទាប់មកបុរសជាប្តីបានមកលួងលោមសារជាថ្មីដោយសុំម៉ូតូ ដែលកម្លាំងញើសឈាមរបស់ប្រពន្ទយកទៅជិះឌុបស្រីស្មេហ៍ធ្វើព្រងើយដោយមិនអាណិតទ្រូងភរិយាដើមទាល់តែសោះ។

លុះរហូតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧​ ស្ត្រីជាប្រពន្ទបានទៅសុំម៉ូតូខ្លួនមកវិញ តែពេលនោះបុរសជាប្តីមិនព្រមឲ្យម៉ូតូទេ បែរជាឲ្យមកកំណាប់ដៃបណ្តាលឲ្យប្រពន្ទខៀភ្នែក រត់ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕ សុខាសែនជ័យ

ស្ត្រីប្រពន្ធ


ចែករំលែក៖