ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូប្រជែងត្រូវរថយន្ដក្រុងបុកស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២និង៣០ នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងដោយសារបុរស ម្នាក់បើកម៉ូតូប្រជែងគ្មានការប្រុងប្រយ័ត្នត្រូវ រថយន្ដក្រុងបុករះជ្រុលមកបុករថយន្ដហ៊ី យ៉ាន់ដាយចតក្បែរចិញ្ចើមថ្នលរួចជ្រុលធ្លាក់ទឹកស្រះ។ ហេតុការណ៍នេះកើតឡើងនៅ ក្នុងភូមិស្វាយ ឃុំបារាយណ៍ ស្រុកបា​រាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរ បាលចរាចរណ៍បានឲ្យដឹងថា មុនពេល កើតហេតុ បុរសម្នាក់បើកម៉ូតូប្រជែងមិន ប្រយ័ត្នត្រូវបានរថយន្ដក្រុងដឹកភ្ញៀវទេស ចរណ៍បណ្តាលស្លាប់នៅកន្លែងកើតហេតុហើយជ្រុលចង្កូតមកបុករថយន្ដហ៊ីយ៉ាន់ ដាយខាងអគ្គិសនីកំពុងតភ្លើងដែលបានចតចោលក្បែរចិញ្ចើមថ្នល់ហើយជ្រុលចង្កូត ធ្លាក់ទឹកស្រះតែម្តង។

អ្នកបើកបរដែលទៅបុករថយន្តស្លាប់ ឈ្មោះមោល មិថុនា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រិច ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនរងគ្រោះជិះម៉ូតូម៉ាក SZ គ្មានស្លាកលេខ។ ចំណែករថយន្តទេស ចរណ៍ម៉ាកហ៊ីយ៉ាន់ដាយពណ៌សគ្មានស្លាក លេខបើកដោយឈ្មោះ សាក ស៊ីម ភេទ​ប្រុស អាយុ៣១ឆ្នាំ នៅភូមិប្រឡាយ ឃុំ​ខ្នាតស្រុកសៀមរាប ខេត្តសៀមរាប​ត្រូវបាន​ឃាត់ខ្លួន។

រីឯរថយន្តចតស្ងៀមម៉ាកហ៊ីយ៉ាន់ដាយ​ពណ៌សគ្មានស្លាកលេខអ្នកបើកបរឈ្មោះ ចាន់សុភាព ភេទប្រុស អាយុ៣១ឆ្នាំ រស់​នៅភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំហើយក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូនគរបាលបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំដោះស្រាយតាមច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖