ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះមិនប្រណីបាញ់ចំបុរសម្នាក់កំពុងជិះម៉ូតូស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់កំពុងតែជិះ ម៉ូតូទាំងមេឃភ្លៀងរលឹមស្រិចៗក៏ត្រូវរន្ទះ បាញ់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកាលពីវេលាម៉ោង៣និង៣នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅកណ្តាលវាល ចន្លោះពីភូមិរោទ៍និងភូមិព្រៃចំណា ស្ថិតក្នុង ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូតែម្នាក់ឯងដោយមានភ្លៀងធ្លាក់ស្រាប់តែ មានផ្លេកបន្ទោលបែកផ្កាភ្លើងចង់រយះមេឃមួយសន្ទុះភ្លាមនោះឮសំឡេងរន្ទះបាញ់និងផ្កាភ្លើងចំបុរសខាងលើដួលម៉ូតូដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសរងគ្រោះដែលស្លាប់ ដោយរន្ទះបាញ់នេះឈ្មោះ ពៅ សំអុល អាយុ៤០ឆ្នាំ រស់នៅភូមិ ត្រពាំងស្មាច់ ឃុំ ខ្សែត្រ ស្រុុកកំពង់ទោទិ៍ ខេត្តស្វាយរៀង។

ប្រភពបន្តថាក្រោយពីរន្ទះបាញ់ចំបុរសខាងលើដួលជាប់ជាមួយម៉ូតូនោះប្រជាពល រដ្ឋរស់នៅជិតកន្លែងកើតហេតុបាននាំគ្នាមកលើកនិងជួយធ្វើចលនាអោយក៏ប៉ុន្តែអកុសលជនរងគ្រោះបានបាត់បង់ជីវិតភ្លាមៗបាត់ទៅហើយមិនអាចសងគ្រោះបាននោះទេ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុម គ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន


ចែករំលែក៖