ព័ត៌មានទាន់ហេតុការណ៍៖

ទូ ATM នៅកូរ៉េខាងជើង ឈប់ដំណើរការ

ចែករំលែក៖

ទូម៉ាស៊ីន ATM នៅកូរ៉េខាងជើងនាពេលនេះ បានផ្អាក់ដំណើរការ ទាំងនោះជាសញ្ញាមួយបង្ហាញឲ្យឃើញថា ទីក្រុងប៉េកាំងបានធ្វើសកម្មភាពទៅលើកូរ៉េខាងជើង ដើម្បីបញ្ចប់ភាពតានតឹង ។

មិនមានអាកាសយានដ្ឋាន ណាមួយនៅលើពិភពលោកដែលមានទូម៉ាស៊ី ATM សម្រាប់ដកលុយនោះឡើយ ប៉ុន្តែពេលនេះនៅអាកាសយានដ្ឋានកូរ៉េខាងជើង ក៏មានទូ ATM ២ផងដែរ តែមិនដំណើរការឡើយ។

សារព័ត៌មាន AP បានផ្សាយថា ទូ ATM ទាំងនោះ មិនដំណើរការដោយសារតែការដាក់ទណ្ឌកម្មថ្មីរបស់ចិនទៅលើកូរ៉េខាងជើង ហើយគេមិនដឹងថា ពេលណា ទើប ដំណើរការឡើងវិញឡើយ។

នៅកូរ៉េខាងជើង ទូ ATM គឺ នៅថ្មីថ្មោង ជាមួយពលរដ្ឋកូរ៉េខាងជើង ដូច្នេះនៅទូនីមួយៗ គឺមានដាក់វីដីអូបង្រៀនវិធីប្រើប្រាស់ ដកលុយ។ គោលដៅនៃទូ ATM នៅក្នុងអាកាសយានដ្ឋានទីក្រុងព្យុងយ៉ាង គឺសម្រាប់តែ អ្នកទេសចរណ៍ចិនប៉ុណ្ណោះ ដកលុយ ចំណែកពលរដ្ឋករ៉េខាងជើង វិញ មិនដែលឃើញដកឡើយ ។

បច្ចុប្បន្នទូ ATM នៅកូរ៉េខាងជើង មានតែពីរប៉ុណ្ណោះ គឺមួយនៅសណ្ឋាគារ ដែលមានអ្នកទេសចរណ៍ចិន ស្នាក់នៅច្រើន មួយទៀតនៅក្នុងអាកាសយានដ្ឋាន អន្តរជាតិទីក្រុងព្យុងយ៉ាង ប៉ុន្តែ ទូទាំងពីរបានផ្អាក់ដំណើរការទៅហើយ ចំណេកអ្នកទេសចរណ៍ចិនវិញក៏ បានផ្អាក់ធ្វើដំណើរទៅកាន់កូរ៉េខាងជើង ផងដែរ ខ្លាចមានសង្គ្រាមកើតឡើង ។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា ពេលនេះមិនទាន់មានសកម្មភាពមិនប្រក្រតីណាមួយ ក្នុងប្រទេសផ្ដាច់ការកូរ៉េខាងជើងនៅឡើយទេ ស្របពេល ដែលទីក្រុងព្យុងយ៉ាង កំពុងរៀបចំពិធីប្រារព្ធខួបលើកទី៨៥ ជាថ្ងៃនៃការបង្កើតកងកម្លាំង យោធារបស់ខ្លួន នៅក្នុងសប្ដាហ៍នេះ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ៕ ម៉ែវ សាធី


ចែករំលែក៖