ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញទស្សនៈកិច្ចនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា កាល​ពីម៉ោង ៣:២០នាទី រសៀលម្សិលមិញ លោក ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម និងលោកជំទាវ បានអញ្ជើញជួបសំដែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន នៅភូមិគ្រឹះវិមានឯករាជ្យកាលពីល្ងាចមិញ។

នៅព្រឹកថ្ងៃទី២៥ ខែ មេសា នេះ លោកនាយករដ្ឋមន្ត្រីវៀតណាម និង​ លោកជំទាវ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងជួបពិភាក្សាការងារផ្លូវការ និងចុះហត្ថលេខាលើពិធីសារមួយចំនួន នៅវិមានសន្តិភាព រាជធានី​ភ្នំពេញ។

សូមជំរាបថា មុនពេលដែល លោកនាយករដ្ឋមន្រ្តីវៀតណាម អញ្ជើញមកដល់ប្រទេសកម្ពុជា លោកបានចូលរួមជា​អធិបតីរួម​គ្នាជាមួយ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្ដាល) និងឡុងប៊ិញ (ខេត្តអានយ៉ាង) កាលពីម្សិលមិញនេះ ៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1313228022059025/” width=”600″ height=”400″ onlyvideo=”1″]

 


ចែករំលែក៖