ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជប៉ុនមានរយៈពេលតែ១០នាទីស្វែងរកកន្លែងលាក់ខ្លួនបើកូរ៉េខាងជើងវាយប្រហារដោយមីស៊ីល

ចែករំលែក៖

សារព័ត៌មាន Japan Times បានផ្សាយ ថា ពេលនេះពលរដ្ឋជប៉ុនបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងដោយខ្លាចកូរ៉េខាងជើង វាយប្រហារដោយមីស៊ីលក្នុងពេលដែលស្ថានការណ៍កំពុងតែតានតឹង។ មន្ត្រីក្នុង តំបន់នីមួយៗរបស់ជប៉ុនកំពុងតែអនុវត្តវិធីសាស្ត្រការពារពលរដ្ឋ ក៏ដូចជាកន្លែងលាក់ខ្លួនពេលមានការវាយប្រហារពីកូរ៉េខាងជើង។

ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ពល រដ្ឋជប៉ុនមានរយៈពេលតែ១០នាទីប៉ុណ្ណោះដើម្បីរកកន្លែងលាក់ខ្លួន ប្រសិនបើកូរ៉េ ខាងជើងវាយប្រហារដោយមីស៊ីល។ ចំណែកពលរដ្ឋដែលនៅជិតកូរ៉េខាងជើង បំផុតពេលវេលាសម្រាប់លាក់ខ្លួនក៏កាន់តែខ្លីផងដែរ។

ជប៉ុនមានប្រព័ន្ធប្រកាសអាសន្នអាច ដឹងភ្លាមៗពីការវាយប្រហារដោយមីស៊ីលពីសត្រូវ ហើយប្រកាសអាសន្នដល់ពលរដ្ឋភ្លាមៗផងដែរ។ ការប្រកាសអាសន្នធ្វើឡើង តាមរយៈផ្កាយរណបតាមទូរស័ព្ទ ឬប្រព័ន្ធ ផ្សព្វផ្សាយនានា។ នៅពេលនោះមន្ត្រីក្នុង តំបន់នីមួយៗ ត្រូវតែជម្លៀសពលរដ្ឋទៅ កាន់តំបន់មានសុវត្ថិភាពភ្លាមៗក្នុងរយៈ ពេលខ្លីបំផុតដែលអាចធ្វើទៅបាន។

ចំណែកអ្នកធ្វើដំណើរតាមផ្លូវក៏ត្រូវ បានស្នើឲ្យចូលតាមផ្លូវក្រោមដី និងកន្លែង ដែលមានបេតុងក្រាស់អាចការពារបាន។ អ្នកដែលនៅក្នុងផ្ទះគឺត្រូវតែក្រាបចុះដី ឬ លាក់ខ្លួនក្រោមតុជាដើម។

កាលពីសប្តាហ៍កន្លងមក មន្ត្រីគ្រប់គ្រងគ្រោះអាសន្នជប៉ុនបានជួបប្រជុំនៅទីក្រុងតូក្យូពិភាក្សាស្តីពីការប្រកាសអាសន្នដល់ពលរដ្ឋពេលរងការវាយប្រហារពីកូរ៉េខាងជើង។

លោក Hirofumi Yoshimura អភិបាល ក្រុង អូសាកា បញ្ជាក់ថា នៅទីក្រុងរបស់ លោក បានបង្កើតក្រុមសង្គ្រោះ ពិសេស ជួយដល់ពលរដ្ឋភៀសខ្លួនពេលមាន សង្គ្រាមកើតឡើង។ គេហទំព័រនៅក្នុងក្រុង នេះ បានផ្តល់ព័ត៌មានពីទីកន្លែងលាក់ខ្លួនដល់ពលរដ្ឋនៅកន្លែងជិតបំផុត។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ អាមេរិកបានអញ្ជើញ សមាជិកភាពជាច្រើនរូបចូលមកកាន់ សេតវិមាន ដើម្បីពិភាក្សាប្តូរយោបល់គ្នា។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែល បានបង្ហាញពីការកើនឡើងនៃការព្រួយ បារម្ភអំពីការធ្វើតេស្តសាកល្បងមីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងទៅលើប្រទេសជិតខាងខ្លួន ជាពិសេសទៅ លើសហរដ្ឋអាមេរិកតែម្តង។

កិច្ចពិភាក្សាគ្នាដែលមានការចូលរួមដោយសមាជិកសភាចំនួន១០០នាក់ ដែលមានរួមដូចជាលោករដ្ឋមន្ត្រីការបរទេស អាមេរិក Rex Tillerson និងលោករដ្ឋមន្ត្រី ការពារជាតិអាមេរិក James Mattis ផងធ្វើ ឡើងនៅថ្ងៃពុធនេះ៕ ម៉ែវ សាធី


ចែករំលែក៖