ភ្នំពេញ ៖ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ដ្រី វៀតណាម បានបញ្ជាក់ថា ៖ សមាគម មិត្ដភាពកម្ពុជា,វៀតណាម ត្រូវបន្ដបង្កើនការទំនាក់ទំនង ជាមួយគ្នា ឲ្យបានល្អ លើគ្រប់វិស័យ ដើម្បីលើកកម្ពស់ សេដ្ឋកិច្ចសង្គម ជាពិសេស វិស័យនយោបាយ,ទំនាក់ទំនងការទូត,វប្បធម៏,ឧស្សាហ កម្ម,ពាណិជ្ជកម្ម និងកសិកម្ម រវាងប្រទេសទាំងពីឲ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត ។ លោក ង្វៀន សួនហ្វ៊ុក Nguyen Xuan Phuc នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមនិងគណៈប្រតិភូ បានជំរុញបែប នេះ ខណៈ លោកទទួលជូប សម្ដែងការគួរសម ជាមួយ លោកស្រី ម៉ែន សំអន ប្រធានសមាគម មិត្ដភាពកម្ពុជា វៀតណាម កាលពីរសៀលថ្ងៃទី ២៥ មេសា ឆ្នាំ២០១៧ នៅសណ្ឋាគារភោជគីត្រាភ្នំពេញ ។
លោក ស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោកង្វៀន សួនហ្វ៊ុក នៅព្រះរាជា ណាចក្រកម្ពុជា ពេលនេះ គឺចំពេលដែល សមាគមមិត្ដភាព កម្ពុជា វៀតណាម ត្រៀមរៀបចំ ប្រារព្ធកម្មវិធីការធ្វើទំនាក់ ទំនង ប្រចាំឆ្នាំ ២០១៧ និងខួបអនុស្សាវរីយ៍លើកទី៥០ នៃ ការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ព្រម ទាំង រួមចំណែកដល់ការលើកកំពស់ និងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ ភាពជាអ្នក ជិត ខាងល្អ និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀត ណាម ផងដែរ ។
លោក ង្វៀន សួនហ្វ៊ុក បានមានប្រសាសន៏បញ្ជាក់ថា;កម្ពុជានិងវៀតណាមមានកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ ហើយបាននាំមកនូវឌ្ឍន ភាពសម្រាប់ប្រជាជននៃ ប្រទេសទាំងពីរ ហើយកម្ពុជា វៀតណាម បានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ក្នុងតំបន់និងពិភពលោកផងដែរ។ លោកបន្ដថា ៖ ក្រោយពីធ្វើការទំនាក់ទំនងដ៏ ល្អជាមួយគ្នា អស់រយៈពេល៥០ឆ្នាំមកនេះ មានអ្នកវិនិ យោគទុន វៀតណាមយ៉ាងច្រើនបានមកបណ្ដាក់ទុន រកស៊ី នៅកម្ពុជា គួរឲ្យចាប់អារម្ម ។ តាមរយៈហេតុផលនេះហើយ លោកនិងខិតខំ ពន្យល់អ្នកវិនិយោគទុន វៀតណាម ឲ្យបានច្រើនទៀត ឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានទំហំ៥០០០លាន ដុល្លារ នៅពេលអនា ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា និងលោក ង្វៀន ស៊ុនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បាន ធ្វើជាសាក្សី ក្នុងពិធី ចុះហត្ថលេខាលើអនុ ស្សារណៈយោគយល់គ្នា រវាងរាជរដ្ឋាភិ បាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម លើ០៤ ចំណុច ។ ១. អនុស្សរណៈនៃការ យោគយល់គ្នា ស្ដីពី ការសិក្សារួមស្ដីពីការសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជី មិញ-ម៉ក់បៃ ។ ២. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីគម្រោងសាងសង់មជ្ឈមណ្ឌលផ្ដល់សេវាព្យាបាលដោយ ស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿង ញៀន នៅខេត្តព្រះសីហនុ។ ៣. អនុស្សរណៈនៃការយោគ យល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យជល ផល ។ ៤. អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី ការគាំទ្រ ការសាងសង់មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ៕ សំរិត