ជ័យជម្នះលើក្រុម Southamton កាលពីរាត្រីថ្ងៃអង្គារ គឺជាលទ្ធផលមួយយ៉ាងល្អដែលក្រុមតោខៀវ Chelsea នៅតែបន្តឈរកំពូលតារាងដោយមាន៧ពិន្ទុនាំមុខក្រុម Tottenham Hotspur ដែលមាន១ប្រកួតក្នុងដៃ ។
ក្រុមតោខៀវបានរកគ្រាប់បាល់នាំមុខមុននៅតង់ទី១ នាទីទី៥ ដោយកីឡាករE. Hazard ប៉ុន្តែត្រូវក្រុម Southamton តាមស្មើវិញនៅនាទីទី២៤ដោយកីឡាករ Oriol Romeu ហើយជិតចប់តង់ទី១ហើយនោះកីឡាករ G. Cahill របស់ក្រុមតោខៀវរកបាន១គ្រាប់ទៀតនៅនាទីទី៤៥+១។
ចូលមកដល់តង់ទី២ក្រុមតោខៀវបានសម្ពាធយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវ ធ្វើឲ្យខ្សែបម្រើ Diego Costa បានរកគ្រាប់បាល់២គ្រាប់បន្ថែមនៅនាទីទី៥៣ និងនាទីទី៨៩ ហើយនៅជិតចប់ការប្រកួតទៅហើយកីឡាករ R. Bertrand របស់ក្រុមភ្ញៀវរកបាន១គ្រាប់នៅនាទីទី៩០+៤ ធ្វើឲ្យចប់ការប្រកួតក្រុមតោខៀវយកឈ្នះក្រុម Southamton ក្នុងលទ្ធផល ៤-២ ។
តោខៀវនៅមិនទាន់សុវត្ថិភាពនៅឡើយទេ ព្រោះបើពួកគេ អាចយកឈ្នះ២ប្រកួតខាងមុខទៀតទើបពួកគេឈ្នះ Premier Leagueនៅរដូវកាលនេះ។
Chelsea និងអ៊ុតមើលក្រុម Tottenhamប្រកួតយប់នេះ បើ Tottenhamចាញ់នោះ ឱកាសល្អកាន់មានសម្រាប់ Chelseaលើកពានឆ្នាំនេះ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧៖