ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់បន្លំយកម៉ូតូមិត្តភក្តិទៅបាត់៥ថ្ងៃត្រូវម្ចាស់កន្លែងផើ្ញមូ៉តូចាប់ប្រគល់ឲ្យសមត្ថកិច្ចបុ៉ស្តិ៍វាលវង់

ចែករំលែក៖

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្លំយកមូ៉តូមិត្តភក្តិ ក៏ស្រាប់តែយកទៅលក់រួចរត់គេចខ្លួនបាន៥ថ្ងៃ ត្រូវម្ចាស់កន្លែងផើ្ញមូ៉តូតាមរកឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ចវាលវង់តែម្តង ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧តាមបណ្តោយផ្លូវនៅចំណុចផ្ទះនៅម្ដុំ ចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះ អំ ដេជោបញ្ញា អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីម្ចាស់ផើ្ញមូ៉តូបានឲ្យដឹងថា មុខពេលកើតហេតុ គេឃើញយុវជន២នាក់បានជិះមូ៉តូមួយគ្រឿងមា៉កគុបមកផើ្ញនៅនឹងកន្លែងគាត់ ដែលនៅក្នុងស្តាតអូឡាំពិក ហើយបានដើរចូលទៅក្នុងស្តាតអូឡាំពិក មួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យខាងលើបានដើរមកយកមូ៉តូហើយបានប្រាប់គាត់ថា បាត់សំបុត្រផ្ញើមូ៉តូ ពេលនោះរូបខ្ញុំ(ម្ចាស់ទទួលផ្ញើម៉ូតូ) ក៏ប្រាប់ឲ្យជនសង្ស័យខាងលើទុកអត្តសញ្ញាណបណ្ណនៅទីនេះ ហើយជនសង្ស័យខាងលើ ក៏បានទុកអត្តសញ្ញាណបណ្ណហើយក៏បានឡើងជិះមូ៉តូចេញទៅបាត់ ។ ភ្លាមៗនោះដែរ មានយុវជនដែលជាមិត្តភក្តិមកជាមួយបានរត់មកដល់កន្លែងផើ្ញមូ៉តូ ហើយបានប្រាប់ថា មានឃើញមិត្តភក្តិដែលបានមកជាមួយរូបគេអត់ ខ្ញុំ(ម្ចាស់ផ្ញើម៉ូតូ)ក៏ប្រាប់ថាឃើញតើ តែគេបានយកមូ៉តូទៅបាត់ហើយ គេបាត់សំបកដោយទុកអត្តសញ្ញាណប័ណ្ណនៅទីនេះ ពេលនោះយុវជននោះក៏បានប្រាប់គាត់ថា រូបគេវិញទេ គឺជាម្ចាស់មូ៉តូ សំបុត្រផ្ញើម៉ូតូនៅនឹងរូបគេទេតើ ។ ភ្លាមៗនោះខ្ញុំ នឹងម្ចាស់មូ៉តូបានទៅដាក់ពាក្យបណ្ដឹងនៅបុ៉ស្តិ៍នគរបាលរដ្នបាលវាលវង់ ដើម្បីសមត្ថកិច្ចតាមស្រាវជ្រាវរកជនសង្ស័យផងដែរ។ លុះមកដល់ម៉ោង៨យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ រូបគាត់ក៏បានឃើញជនសង្ស័យខាងលើកំពុងដើរ នៅចំណុចកើតហេតុខាងលើ ក៏បាននាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចវាលវង់តែម្តង ។

ក្រោយ ពេល កើតហេតុ ជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានយកមូ៉តូរបស់មិត្តភក្តិយកទៅលក់ចាយលុយអស់ហើយ រួចត្រូវ បាន សមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល វាលវង់សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ដើម្បី ចាត់ការ បន្ត តាម នី តិ វិធី ៕ ស រស្មី


ចែករំលែក៖