ដំណឹងចុងក្រោយនេះមានព័ត៌មានលម្អិតជាច្រើនអំពីទូរស័ព្ទ iPhone ដែលបានរចនាម៉ូតសារជាថ្មីដែលក្រុមហ៊ុន Apple បានសង្ឃឹមថាអាចបំបែកការលក់ដែលធ្លាក់ចុះ កាលពីឆ្នាំមុន។ ក្រុមអ្នកវិភាគមួយចំនួនជឿជាក់ថា ប្រសិនបើទូរស័ព្ទ iPhone ដែលមនុស្សគ្រប់គ្នាចង់បាននោះ វាអាចជំរុញឱ្យមាន “super cycle” នៃការ upgraded ពីអ្នកកំពុងប្រើប្រាស់ទូរស័ព្ទ iPhones ចាស់ៗ ។
ព័ត៌មានលម្អិតសំខាន់ពីរបាយការណ៍របស់ Bloomberg បានអោយដឹងថា ម៉ូដែលថ្មីមួយនេះនឹងមានអេក្រង់ដែលគ្របដណ្តប់ផ្នែកខាងមុខស្ទើរតែទាំងមូលនៃផ្ទៃទូរស័ព្ទនេះ។ អេក្រង់របស់ iPhone ប្រើដោយបច្ចេកវិទ្យា OLED ជាលើកដំបូង នឹងត្រូវមានអេក្រង់ទូរស័ព្ទធំដូច iPhone 7 Plus ប៉ុន្តែវានឹងសមទំហំប៉ុនទូរស័ព្ទ iPhone 7 ធម្មតា។ Apple បានព្យាយាមបញ្ចូលស្នាមម្រាមដៃសេនស័រទៅក្នុងអេក្រង់ ប៉ុន្តែដូចជាមិនច្បាស់ថា តើលក្ខណៈពិសេសនេះអាចនឹងត្រូវបានរួមបញ្ចូលនៅក្នុងទូរស័ព្ទ iPhone ថ្មីនេះ។ កញ្ចក់ឡេនកាមេរ៉ា 2 នៅលើទូរស័ព្ទ iPhone រចនាថ្មីនាពេលខាងមុខ នឹងត្រូវបានតម្រង់ទិសបញ្ឈរ ផ្ទុយនឹងកាមេរ៉ាផ្ដេកដូចនៅលើទូរស័ព្ទ iPhone 7 Plus ។ កាមេរ៉ាមុខអាចនឹងមានកញ្ចក់ពីរ។ Apple គ្រោងនឹងប្រើបន្ទះសៀគ្វីលឿនជាងមុនដោយប្រើ 10-nanometer process ដែលធ្វើអោយប្រសិទ្ធិភាពប្រសើរឡើងជាងនេះ បច្ចុប្បន្ននេះ Apple ប្រើ 16-nanometer process សម្រាប់ប្រព័ន្ធដំណើរការរបស់ខ្លួន។
នេះជាគំរូចុងក្រោយបំផុតនៃការរចនាឡើងវិញទូរស័ព្ទ iPhone 8 ប្រើកញ្ចក់កោងបន្តិចនៅលើផ្នែកខាងមុខនិងខាងក្រោយ ហើយស្រដៀងគ្នាទៅនឹងទូរស័ព្ទ iPhone 4 ។ ម៉ូដែលថ្មីចំនួនពីរផ្សេងទៀតនឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ដូចគ្នានិងទំហំដូចទូរស័ព្ទ iPhone 7 និង iPhone 7 Plus នាពេលបច្ចុប្បន្ននេះ។
ពត៌មានលំអិតជាច្រើនទាំងនេះត្រូវបានគេរាយការណ៍ឬមានពាក្យចចាមអារាមក្នុងពេលកន្លងមក ជាពិសេសដោយអ្នកវិភាគ Ming-Chi Kuo នៃ KGI Securities ។ របាយការណ៍របស់ Bloomberg នៅតែជាមូលដ្ឋានល្អបំផុតសម្រាប់ការរំពឹងទុកពីខែមុនពីការបញ្ចេញរូបរាងថ្មីរបស់ទូរស័ព្ទ iPhone 8 នៃក្រុមហ៊ុន Apple ៕ ហេង លក្ខិណា