ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសថ្នាំញៀន៥កញ្ចប់និងអាវុធកែច្នៃ២ដើម

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ទឹក ផ្ទះគ្មានលេខ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទឹម តយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ។ ជននេះត្រូវចាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់បន្ទាប់ពីដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា៥កញ្ចប់ថង់តូច, ដាវសាមូរ៉ៃ១ដើម, កាំភ្លើងកែច្នៃប្រើខ្សល់២ដើម និងកូនថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ប្រាថ្នា


ចែករំលែក៖