ប៉ោយប៉ែតៈ បុរសម្នាក់បានជិះម៉ូតូមកប្រាប់អាវុធហត្ថស្នាក់ការ៥៦៨ ជួយអន្តរាគមន៍ ដោយអះអាងប្រាប់អាវុធហត្ថថា ប្រពន្ធមានសហាយជាមួយជនជាតិថៃ ហើយបម្រុងទាញកាំបិតបុ័ងតោចាក់ខ្លួន(ប្ដី) កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅទីស្នាក់កា៥៦៨ ឋិតក្នុងភូមិមណ្ឌល៣ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បុរដែលអះអាងថា ប្រពន្ធខ្លួនមានសហាយជាមួយថៃមានឈ្មោះ ប៊ុត សំណាង អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅមណ្ឌល៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បុរសរួបនោះបាននិយាយប្រាប់ អាវុធហត្ថស្នាក់ការ៥៦៨ថាខ្លួន(ប្ដី)បានប្រពន្ធជាស្រ្តីមេម៉ាយឈ្មោះ ផាត សុភី អាយុ៤៥ឆ្នាំ មានកូនប្រុស ស្រី៣នាក់ ចំណែកគាត់(ប្ដី) ក៏ពោះម៉ាយដែរ មានកូនចំនួន២នាក់ ស្រឡាញ់គ្នារយៈពេលជិត១០ឆ្នាំមកហើយដោយមិនបានរៀបការនោះទេ រហូតដល់បានកូនជាមួយប្រពន្ធក្រោយចំនួន២នាក់ ប្រុស១ ស្រី១ ជាចំណងដៃរួមទាំងទ្រព្យសម្បត្តិមួយចំនួនផងដែរ។
បុរសរួបនោះបញ្ជាក់ថា ដោយខ្លួនមានជំងឺ មិនដឹងទៅណា ក៏បង្កើតមុខរបរជាអ្នករត់ម៉ូតូឌុប ហើយប្រពន្ធបានទៅរកស៊ីចេញ ចូលនៅប្រទេសថៃ មួយរយៈ ។ បន្ទាប់មក បងប្អូនដែលដឹងហេតុការណ៍ ចេះតែខ្សិបប្រាប់ ហើយខ្លួន(ប្ដី)ក៏ឃើញប្រពន្ធរបស់ខ្លួនមានចរិកប្លែក រហូតសហាយក្រោយរបស់ប្រពន្ធជាជនជាតិថៃបានទូរស័ព្ទមកជួបរូបគាត់ ទើបដឹងថា ប្រពន្ធមានសហាយជាជនជាតិថៃ ។ ទោះជាបែបនេះក៏ខ្លួនមិនទាន់ថាអ្វីដែរ លុះមកដល់ថ្ងៃកើតហេតុ ប្រពន្ធបានវិលពីជួបសហាយស៊ីចុករួចក៏វិលមកចូលផ្ទះវិញ គ្រាដែលខ្លួនគាត់(ប្តី)មិននៅផ្ទះ រវល់តែទៅរត់ម៉ូតូឌុបយកប្រាក់មើលខ្លួនមានជំងឺផង និងសល់ប្រាក់ប៉ុន្មានចិញ្ចឹមកូននៅក្នុងបន្ទុក គ្រានោះខ្លួន(ប្ដី)វិលពីរត់ម៉ូតូឌុបវិញ ក៏បានឃើញប្រពន្ធនៅផ្ទះកំពុងតែរើខោអាវ ពេលនោះគាត់បាននិយាយទៅកាន់ប្រពន្ធ ក៏មានពាក្យសំដីខ្លាំងៗដាក់គ្នា ហើយប្រពន្ធបានទាញកាំបិតបុ័ងតោបម្រុងកាប់ ខ្លួន(ប្ដី) បានទាញម៉ូតូសំណប់ចិត្តជិះមកស្នាក់ការ អាវុធហត្ថ៥៦៨ ដើម្បីជម្រាបឲ្យដឹងពីមួលហេតុ និងជួយអន្តរាគមន៍ផងដែរ។
បុរសដដែលប្រាប់ថា ទោះជាសមត្ថកិច្ច ឬអាជ្ងាធរបង្រួបបង្រួមវិញ ក៏ខ្លួនមិនយកប្រពន្ធនេះវិញដែរ ព្រោះគេមានប្ដីជាជនជាតិថៃ មុខរបរជាអ្នកយាម (សន្តិសុខ) ។
ជុំវិញករណីខាងលើនេះ ស្រ្តីជាប្រពន្ធ អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានឡើយ ព្រោះមិនមានទូរស័ព្ទទំនាក់ទំនង។ បញ្ហានេះ ដែរ កម្លាំងអាវុធហត្ថបានទៅហៅស្រ្តីដែលរងចោទមកសាកសួរ និងណែនាំអប់រំផងដែរ ព្រោះពុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុក ៕ វណ្ណា