ព័ត៌មានទាន់ហេតុការណ៍៖

Echo Look របស់ Amazon ជាម៉ាស៊ីនថតគ្រប់គ្រងសំឡេងសម្រាប់ Fashion Tips

ចែករំលែក៖

Echo smart speakers របស់ Amazon មិនមែនគ្រាន់តែជា speaker ធម្មតាថ្មីមួយនោះទេ ប៉ុន្តែមានសក្តានុពលនិងមានប្រយោជន៍ខ្លាំងណាស់។ ជួបជាមួយនឹងរូបរាងរបស់ Echo Look ជាកាមេរ៉ាថ្មីដែលដើរដោយថាមពលAlexaដែលបានរចនាឡើងជាផ្លូវការ សំរាប់ការថតរូប Fashion និងវីដេអូដោយខ្លួនឯង។ ប្រសិនបើអ្នកចង់បង្ហាញពីទូខោអាវសំរាប់ស្លៀកពាក់ប្រចាំថ្ងៃរបស់អ្នក អ្នកគ្រាន់តែនិយាយទោកាន់ Echo Look ដើម្បីចាប់យករូបថតរបស់អ្នក ដោយមិនចាំបាច់ថតរូប Selfie នៅមុខកញ្ចក់ដើម្បីចង់បានរូបថតមួយតួខ្លួននោះទេ។ វាបានរួមបញ្ចូលទាំងកាមេរ៉ា depth-sensing អាចធ្វើអោយរូបព្រិលនៅផ្ទៃខាងក្រោយដើម្បីធ្វើអោយពេលថតរួចទទួលបានរូបអ្នកផុសឡើងស្អាត។

Echo Look មានលក្ខណៈពិសេសដូចជាការរួមបញ្ចូលជាមួយនឹង AI algorithms ដែលមានយោបល់របស់អ្នកឯកទេស Fashion សំរាប់ការផ្តល់យោបល់ជាលើកទី ២។ ឧទាហរណ៍: តើអាវពាក់ក្រៅមួយនោះសមជាមួយអាវនោះទេ? ខោនោះសមជាមួយនឹងអាវនោះទេ? គោលដៅសំខាន់គឺដើម្បីទិញសម្លៀកបំពាក់ហើយមិនមានការពិបាកក្នុងការសួរយោបល់ពីមិត្តភក្ដិពេលទិញសម្លៀកបំពាក់ម្ដងៗ ដោយគ្រាន់តែសួរទៅកាន់ Echo smart speaker ជាការស្រេច ។ យោបល់កាន់តែច្រើន នោះអ្នកនឹងទទួលបានស្ទាយស្លៀកពាក់មួយដែលសមជាមួយនឹងអ្នក អស់បារម្ភថាតើស្លៀកឈុតហ្នឹងសមឬអត់ ។

ត្រូវហើយ Echo Look នៅតែមានឥរិយាបថដូចជា speaker ដទៃទៀតរបស់ក្រុមហ៊ុន Amazon នៅពេលដែលអ្នកមិនប្រើប្រាស់វា ហើយអាចដើរតួរជាឧបករណ៍ smart home control។ វាពិតជាល្អ បើមាន ឧបករណ៍ Echo មួយនៅក្នុងបន្ទប់គេង សំរាប់ជំនួសកញ្ចក់បាន។ កុំគិតថាចង់បានវារួចធ្វើការកម្មង់ទិញធម្មតាមួយបាននោះ ទោះបីជាបច្ចុប្បន្នក្រុមហ៊ុន Amazon បានលក់ Echo Look ក្នុងតំលៃ $ 200 សំរាប់តែការសំណូមពរដែលមានកណត់ប៉ុណ្ណោះ។ អ្នកអាចធ្វើសំណើរសំណូមពរមួយ ប្រសិនបើអ្នកពិតជាចង់បានវា ប៉ុន្តែមិនធានាថាអ្នកនឹងអាចទិញវាបាននោះទេ។ វាពិតជាមានការលំបាកដែលមានសមត្ថភាពទិញហើយបែរជាទិញមិនបាន ព្រោះការចែកចាយមានកណត់ ៕ ហេង លក្ខិណា


ចែករំលែក៖