ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូ១គ្រឿង ក្នុងល្បឿនលឿនហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនឹងម៉ូតូ១គ្រឿងទៀត ដែលជិះបញ្ច្រាសគ្នាបណ្តាលឲ្យដួលរងរបួសស្រាលខ្លួនឯង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាតភ្នំពេញថ្មី ខណ្ឌសែនសុខ ។
អ្នកឃើញហេតុកាណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក Fino ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1O9369 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយសារតែជនរងគ្រោះមានជាតិស្រវឹងក្នុងខ្លួនផងនោះ ស្រាប់ម៉ូតូរេចង្កូតទៅបុកនឹងម៉ូតូ១គ្រឿងទៀតម៉ាក់សង់ប៉ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD2857 ជិះគ្នាពីរនាក់ ក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យជនរងគ្រោះដួលរងរបួសស្រាលតែម្នាក់ឯង ដោយឡែកភាគីម្ខាងទៀតមិនរងរបួសទេ ។
ក្រោយកើតហេតុ ដោយសារតែភាគីម្ខាងទៀតមិនចង់មានរឿងវែងឆ្ងាយ ក៏ជិះម៉ូតូចេញទៅបាត់ ដោយឡែកជនរងគ្រោះត្រូវបានមិត្តភក្កិមកឌុបយកទៅព្យាបាលរបួសដោយខ្លួនឯង ៕ តុង សីហា