ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កុង​តឺន័រ​ក្រុមហ៊ុន ទី​ខូ ធ្លាក់ស្រែសង្ស័យអ្នកបើកងងុយដេក

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើល ដល់អ្នកភូមិកំពុងដេកលក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ខ្លះភ័យព្រលឹងចុងសក់ និងចេញមកមើលដោយ មានរថយន្ត​កុង​តឺន័រ​របស់​ក្រុមហ៊ុន​ទី​ខូ​ មួយគ្រឿង បើក​ធ្លាក់​ផ្លូវ​ចូល​ស្រះ​ទឹកដោយ សំណាងល្អ​គ្មាន​ប៉ះពាល់ ឬ​រងរបួសលើអ្នកដទៃ សង្ស័យថា​ អ្នកបើកបរ​ងងុយដេក​​។​

ហេតុការណ៍ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​យប់​ ឈានចូល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ តា​ប៉ិ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​ ។​

បើតាម​សមត្ថកិច្ចនគរបាលក្រុងបាវិត​បាន​ឲ្យ​ដឹងថា​៖ រថយន្ត​កុង​តឺន័រខាងលើ ដែលធ្លាក់ស្រែខាងលើ​ជា​របស់​ក្រុមហ៊ុន ទី​ខូ ពាក់​ស្លាក​លេខ ភ្នំពេញ 3D 0418 ធ្វើដំណើ​រពី​ទិស​ខាង​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើសង្ស័យអ្នកបើកងងុយដេក​ស្រាប់តែ​រេច​ង្កូ​ចមក​ខាងឆ្វេង​ដៃ​ធ្លាក់​ចូលទៅក្នុង​ស្រះលាន់សូរក្ឌាំង​តែម្តង​​។

អ្នកភូមិបាន​ឲ្យ​ដឹងថា រថយន្ត​កុង​តឺន័រ​ខាងលើនេះ ​មាន​មនុស្សជិះគ្នា​២នាក់ (​គឺ​អ្នកបើកបរ​និង​ព្រូ​​)ដោយមិនស្គាល់អត្តសញ្ញាណនោះទេ ។ គ្រោះថ្នាក់នេះ ​មិន​បង្ក​ឲ្យរបួស ឬប៉ះពាល់ដល់មនុស្ស​ ឬ​ទ្រព្យសម្បត្តិ​សាធារណៈ​នោះទេ ​គ្រាន់តែ​ខូចខាត​រថយន្ត​បន្តិចបន្តួច​ប៉ុណ្ណោះ​ ។​

លុះដល់​ព្រឹក​ឡើងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ​ទើប​ឃើញ​មាន​រថយន្ត​កុង​តឺន័រមួយគ្រឿង​ទៀត​ មកអូស​សណ្តោងចេញពីកន្លែងកើតហេតុ​ មិនរំខាន់ដល់សមត្ថកិច្ច ៕ យឹម សុថាន


ចែករំលែក៖