ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ជំនាញកាច់កម៉ូតូត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង សហការជាមួយនគរបាលខេត្តព្រៃវែងឃាត់ខ្លួន បន្ទាប់ពីកាច់កម៉ូតូរបស់ជនរងគ្រោះបានសម្រចហើយជិះគេចខ្លួន ប៉ុន្តែស៊យធំត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន។

ហេតុការណ៍ស្ទាក់ឃាត់ខ្លួនបាននៅចំណុចឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ បញ្ជូនមកកាន់ស្នងការនគរបាលខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនមានឈ្មោះ សុន រីណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិប្រម៉ា ឃុំស្វាយយា ស្រុកស្វាយជ្រំ និងឈ្មោះ ពៅ អូន ភេទប្រុស អាយុ20ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិប្រម៉ា ឃុំស្វាយយា ស្រុកស្វាយជ្រំ។

ប្រភពបន្តថា ចំពោះវត្ថុតាង ដកហូតបានរួម មានម៉ូតូ2គ្រឿងក្នុងនោះ៖ ម៉ាក ហុងដាc125 ពណ៌ខ្មៅ ស៊េរី2016 ពាក់ស្លាកលេខ ភ្នំពេញ 1FQ5100 ជារបស់ជនរងគ្រោះឈ្មោះ សូ រុន ភេទប្រុស អាយុ47ឆ្នាំ នៅភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង និងម៉ូតូម៉ាកហុងដា c125 ពណ៌ខ្មៅ ស៊េរី2007ពាក់ស្លាកលេខ ស្វាយរៀង 1B2190 ជារបស់ជនសង្ស័យឈ្មោះ សុន រីណា ជិះធ្វើសកម្មភាព ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ដោយមានសេចក្ដីរាយការណ៍នៅនៅចំណុចភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង នៅព្រឹកថ្ងៃ26 ខែមេសា ឆ្នាំ2017 មានករណីកាច់កម៉ូតូនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយយា បានសហការជាមួយជំនាញនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ជំនាញនគរបាលស្រុកមេសាង ខេត្តព្រៃវែងបានពួនស្ទាក់រហូតឈានទៅរកការឃាត់ខ្លួនជនសង្ស័យចំនួន2នាក់បានតែម្ដង ។

បច្ចុប្នន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្តស្វាយរៀង ប្រគល់ទៅឲ្យនគរបាលខេត្តព្រៃវែងជាម្ចាស់ករណីដើម្បីចាត់ការតាម ច្បាប់បន្តទៀត ៕ យឹម សុថាន


ចែករំលែក៖