ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៣ភូមិក្នុងឃុំល្បាំង១ស្រុកលំផាត់សុំឲ្យអាជ្ញាធរជួយបង្ក្រាបក្រុមក្មេងទំនើងអុកឡុកក្នុងភូមិ

ចែករំលែក៖

ខេត្តរតនគិរី ៖ ពលរដ្ឋនៅភូមិកាទៀង ភូមិកាលង និងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី បានលើកឡើងអំពីបញ្ហាអសន្តិសុខនៅក្នុងភូមិរបស់ពួក គាត់ ហើយសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ បង្ក្រាបដល់ក្រុមក្មេងទំនើងបើកម៉ូតូក្នុង ល្បឿនលឿនកែច្នៃម៉ូតូខុសបច្ចេកទេស (កែបំពង់ស៊ីមាុំង)និងបំពង់សំឡេងឲ្យឮ ខ្លាំងៗនៅពេលយប់រំខានដល់ការដេកពួន។

ប្រជាពលរដ្ឋបានលើកឡើងបែបនេះ នៅក្នុងពិធីបើកវេទិកាសាធារណៈស្ដីពីភូមិ ឃុំមានសុវត្ថិភាពដែលមានលក្ខណៈ សម្បត្តិទាំង៩ ចំណុចកាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០១៧ នៅអតីតសាលាបឋម សិក្សាភូមិកាលង ស្ថិតនៅភូមិកាលង ឃុំ ល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ។

នៅក្នុងពិធីនេះស្ថិតក្រោមអធិបតីភាពលោកវរសេនីយ៍ត្រី ថេង ច័ន្ទធី អធិការ នគរបាល ស្រុកលំផាត់ និងមានការចូល រួមពីលោក មេភូមិ មេឃុំ សមាជិកក្រុមប្រឹក្សា កម្លាំងនគរបាលស្រុកនិងប៉ុស្តិ៍ប្រជាការពារព្រមទាំងប្រជាពលរដ្ឋសរុប៨៤នាក់ ។

ក្នុងពិធីនោះដែរអធិការនគរបាលស្រុកលំផាត់បានពាំនាំអំណោយសប្បុរសជនមួយចំនួនពីលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី និងលោក នូ ថេរ អភិបាលស្រុកលំផាត់ មានគ្រឿង ឧបភោគបរិភោគចែកជូនដល់ទុគត៌ជន គ្មាន ទីពឹង ទីទ័លករ ចំនួន២គ្រួសារផងដែរ ។

គ្រួសារទី១: មានឈ្មោះ កាំប្រែ កាំភែ ភេទស្រី អាយុ៧០ឆ្នាំ ជនជាតិព្រៅមាន ទីលំនៅភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ។

គ្រួសារទី២ : មានឈ្មោះ វិ កង ភេទ ប្រុស អាយុ៧១ឆ្នាំ ជនជាតិព្រៅ មានទីលំ នៅភូមិកាលង ឃុំ ល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ។

នៅក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអីុ១យួរ ទឹកសុទ្ធ១កេស កន្ទេល១ និងថវិកាចំនួន៥០.០០០រៀល ៕ សហការី


ចែករំលែក៖