ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច

ចែករំលែក៖

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាអ្នកចាំបិទគូទ ត្រូវប្រជាពលរដ្នដេញចាប់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច តែរត់មិនរួច ចំណែកបក្ខពួក២នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់អស់ បង្កការភា្ញក់ផ្អើលកាលវេលា ម៉ោង ១១និង២០នាទីយប់ ថ្ងៃ២៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខក្រសួងដែនដីនគររូបនីកម្ម តាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆាម សុផាណែក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន ។ រីឯជនរងគ្រោះ មានឈ្មោះ រី សុភ័ក្រ ភេទស្រី អាយុ២២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំព្រែកកំពឹស ខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នារីម្នាក់បានជិះម៉ូតូzoomer X ១គ្រឿង ពណ៌ស ពាក់ស្លាក់លេខ 1FN.3165 ម្នាក់ឯង ដោយទុកកាបូបនៅនឹងមុខ ទើបតែមកពីជួបជាមួយនឹងមិត្តភក្តិ ហើយបានត្រឡប់ទៅផ្ទះជិះតាមបណ្ដោយ ផ្លូវព្រះមុនីវង្ស តែមិនទាន់បានទៅដល់ផង ក៏ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាក ស្មាសវី ពាក់ស្លាក់លេខ ភ្នំពេញ 1FB.4209 នឹងបក្ខពួកម្នាក់ទៀត ជិះម៉ូតូ១គ្រឿង ម៉ាកអាយខន ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1AC.3808 ជាអ្នកបិទគូទ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ បានមកធ្វើសកម្មភាពឆក់កាបូបពីរងគ្រោះបណ្ដោយឲ្យដួល ភ្លាមៗនោះជនរងគ្រោះ ក៏ស្រែកចោរៗ ក៏ត្រូវ ប្រជាពលរដ្នដែលកំពុងធ្វើដំណើរតាមផ្លូវឃើញដូច្នេះ ក៏បានដេញតាម ពីក្រោយម៉ូតូ ជនសង្ស័យ ហើយក៏បានចាប់ ជនសង្ស័យ ខាងលើរហូតមកដល់ផ្លូវលេខ៩៥ ជនសង្ស័យដែលជិះម៉ូតូ១គ្រឿង ម៉ាកអាយខនបានដួល ក៏ត្រូវប្រជាពលរដ្នចាប់បានភ្លាមៗតែម្តង ចំណែកជនសង្ស័យ២នាក់ទៀត ដែលជាអ្នកធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះខាងលើនោះបានយកទៅបាត់ហើយជិះម៉ូតូ ជិះ រត់គេច ខ្លួនបាត់ស្រមោល ។

ក្រោយ ពេល កើតហេតុ ជនសង្ស័យ ត្រូវ បានប្រជាពលរដ្នប្រគល់ឲ្យសមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល បឹងត្របែកសាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បី ចាត់ការ បន្ត តាម នីតិ វិធី ច្បាប់ ។

សម្ភាររបស់នារីរងគ្រោះដែលត្រូវជនសង្ស័យឆក់យកទៅបាត់នោះមាន លុយខ្មែរ៨ម៉ឺនរៀល និងទួរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 6 ៕ ស រស្មី


ចែករំលែក៖