ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯក អ៊ី សុខាស្នងការរងទទួលផែនសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត វីស្តូ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-4837 បើកបរដោយជនជាតិចិន មានទិសដៅចេញ ពីខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ210-211 នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ លុះដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពីក្រោយ ដែលមានទិសដៅស្របគ្នា នៅម៉ោង១១:១៥ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យអ្នកបើកម៉ូតូ១នាក់ រងរបួសធ្ងន់ និងបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព ក្រុងព្រះសីហនុ។
រថយន្តនិងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី ៕ ឆ្លាម សមុទ្រ