ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងក្រឡុកខ្លាឃ្លោកដ៏ធំកំពុងដំណើរការយ៉ាងអនាធិបតេយ្យ នៅខាងក្រោយអធិការដ្នាននគរបាលខណ្ឌចំការមន អាជ្ញាធរហាក់បីដូចជាមើលស្រាលលើ បទបញ្ជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជនិងដាក់ចេញមកថ្មីៗនេះ?

ចែករំលែក៖

ភ្នំពេញ: ប្រសិនបើអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានមិនអើពើពីវិធានការណ៍បង្ក្រាបបទល្មើសបនល្បែងសុីសងក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ឬមិនបានយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ពិសេសបទបញ្ជាដ៏តឹងតែងពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជនិងដាក់ចេញមកថ្មីៗនេះ?

បែបជាអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌចំការមន រឹតតែផ្កើនឡើងៗហើយដោយមិនព្រមអនុវត្តន៍នឹងបទបញ្ជា ខាងលើសោះបណ្តែតបណ្ដោយអោយល្បែងក្រឡុកខ្លាឃ្លោកដ៏ធំកំពុងដំណើរការយ៉ាងអនាធិបតេយ្យដែលអាងខ្នងមានសមត្ថកិច្ចមូលដ្នាននឹងប្រជាការពារខណ្ឌចំការមនកាងដាច់បណ្ដោលអោយលេងយា៉ងគគ្រឹកគ្រែងនៅតាមផ្លូវដួងហែមកន្លែងលក់សាច់ឆ្កែ១៦៨ខាងក្រោយអធិការដ្នាននគរបាលខណ្ឌចំការមនតែមង្ដលេងចាប់ពីមោ៉ង៥ល្ងាចរហូតដល់មោ៉ង១២យប់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើទោះជាការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព នៅតែជាការយកចិត្តទុកដាក់ជំរុញពីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែការបង្ក្រាបបទល្មើស បនល្បែងស៊ីសង ដើម្បីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌចំការមននៅមានកម្រិត ខណៈអាជ្ញាធរ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ មានភាពធូរលុង អនុញ្ញាតឲ្យទីតាំងបនល្បែងជាច្រើនកំពុងដំណើរការយ៉ាងអនាធិបតេយ្យ និង បង្កើតពីក្តីព្រួយបារម្ភលើសន្តិសុខ សុវត្ថិភាពពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

គួរបញ្ជាក់ថា ស្នងការនគរបាលរាជធាននី បានដាក់បញ្ជាដល់សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវបន្ដបង្ក្រាបល្បែងស៊ីសង និង បញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋានឲ្យជាប់ជាប្រចាំ ដើម្បីលប់បំបាត់បញ្ហា នៅក្នុងសង្គមទាំងនេះ ឲ្យខានតែបាន ហើយ ចំពោះភូមិសាស្ដ្រណា ដែលមានបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងតែមិនបង្ក្រាប ស្នងការនគរបាល នឹងចាត់ឲ្យកម្លាំង ការិយាល័យ ចុះទៅបង្ក្រាប ហើយអស់លោកនឹងត្រូវទទួលខុសត្រូវ ចំពោះវិន័យរបស់កម្លាំងនគរបាលជាតិ និង ចំពោះមុខ ច្បាប់ ដោយអនុវត្តន៍តាមចរាចរណ៍ណែនាំ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម ហាផ្ទៃ។

គេចាំមើល តើលោកចៅហ្វាយខណ្ឌចំកាមន លោកអធិការខណ្ឌ ហ៊ានបង្ក្រាបទីតាំងខាងលើបានឫអត់ ៕ ស រស្មី


ចែករំលែក៖