ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជាប់សង្ស័យជួញដូរគ្រឿងញៀននគរបាលប៉ុសិ៍្តចាក់អង្រែលើចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុសិ៍្ត រដ្ឋបាលចាក់អង្រែលើចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៥និង២០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតា គង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ករណីជួញដូរគ្រឿងញៀន។

ជនសង្ស័យមានឈ្មោះ ព្រឿង លិណា ហៅ ងឹត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ កេរ្តិ៍ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ។ ជាបុគ្គលិកក្រុមហ៊ុនប្រេង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមច្បាប់៕ តាឡឹម


ចែករំលែក៖