ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ត្រូវស៊ុមកញ្ចក់រលំសង្កត់លើ បណ្តាលឲ្យស្លាប់ពេលលើកចេញពីកុងតឺន័រ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកអធិការក្រុង បាត់ដំបងបានប្រាប់ថា មានបុរសជនជាតិចិនម្នាក់ជួបគ្រោះថ្នាក់ពេលបំពេញការងារ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៧ នៅក្នុងក្រុមហ៊ុនវាងកាងចិន ស្ថិតក្នុងភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតន មណ្ឌល ខេត្តបាត់ដំបង។

លោកបន្តថា ជនរងគ្រោះឈ្មោះ ហ្វា ជិនស៊ីន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ខេត្ត ហ៊ួណាន ប្រទេសចិន កាន់លិខិតឆ្លង ដែនលេខ E88498 810 ត្រូវបានស៊ុមកញ្ចក់ទម្ងន់រាប់រយគីឡូ រលំសង្កត់លើ នៅ ពេលលើកចេញផ្ទេរចេញពីរថយន្ត កុង តឺន័រ។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តតែអកុសលបានដាច់ខ្យល់ស្លាប់តាមផ្លូវ។

ក្រោយពីកើតហេតុ មន្ត្រីជំនាញ នៃ អធិការដ្ឋាននគរបាលក្រុង សហការជា មួយការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោក ព្រះរាជ អាជ្ញា និងគ្រូពេទ្យ បានចុះពិនិត្យធ្វើកោសល្យវិច័យលើសាកសព។ ក្រោយពេលបាន បញ្ជាក់ថា សាកសពពិតជាស្លាប់ដោយ សារវត្ថុរឹងរលំ សង្កត់ពីលើ បណ្តាលឲ្យជនរងគ្រោះបាក់ជើងទាំង២និងស្នាមជាំដាច់ រលត់លើទ្រូងប្រាកដមែន។ ចំណែកសាក សព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅរាជធានីភ្នំពេញ៕ សំ វិច្ឆិកា


ចែករំលែក៖