ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស៥នាក់ករណីប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

 

ភ្នំពេញ៖ យុវជន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន ករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ កាលពីម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅផ្លូវ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង៥នាក់ ទី១ មានឈ្មោះ នី ស៊ីណា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ទី២ឈ្មោះ ពេញ ចិនចាវ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ទី៣ឈ្មោះ បន លីសែល អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ទី៤ឈ្មោះ ជា ពិសិដ្ឋ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ទី៥ ឈ្មោះ រឿន រតនា អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនក្រុមខាងលើ ខណៈដែលកំលាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានបានឃើញក្រុមសង្ស័យជិះម៉ូតូ២គ្រឿង ឌុបគ្នាដោយសង្ស័យ ក៏ហៅត្រូតពិនិត្យ និងយកមកធ្វើតេស្តិ៍ទៅលើទឹកនោមឃើញថា យុវជនទាំង៥នាក់មានផ្ទុកនូវសារធាតុញៀនក៏ឃាត់ទាំង៥នាក់តែម្តង ។

នៅចំពោះមុខសមត្ងកិច្ច យុវជនទាំង៥នាក់បានសារភាពថា ពិតជាចេះប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ហើយបច្ចុប្បន្នយុវជនទាំង៥នាក់ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ តុង សីហា


ចែករំលែក៖