ព័ត៌មានទាន់ហេតុការណ៍៖

ពូទីន ដកហូតតំណែងមន្ត្រីយោធាជាច្រើនរូប

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាដកតំណែងមន្ត្រីយោធាជាច្រើនរូបនៅក្នុងក្រសួងគ្រប់គ្រងគ្រោះអាសន្ន។ ក្នុងចំណោមមន្ត្រីដែលបានដកតំណែងនោះមានឧត្តមសេនីយ៍ទោ VladimirArtamonov , រដ្ឋលេខាធិការក្រសួងគ្រប់គ្រងគ្រោះអាសន្ន Sergei Vorontsov ជាដើម ។

ក្រៅពីនេះលោកពូទីន ក៏បានដកហូតតំណែងមន្ត្រីក្នុងតំបន់មួយចំនួន ផងដែរ និងមន្ត្រីនៅក្នុង គណៈកម្មាធិការស្រាវជ្រាវ ប្រចាំនៅខេត្ត Ulyanovsk ។ មិនត្រឹមតែមន្ត្រីយោធា មន្ត្រីគ្រប់គ្រងគ្រោះអាសន្នតែប៉ុណ្ណោះ សូម្បីតែមន្ត្រីក្នុងក្រសួងមហាផ្ទៃ មួយចំនួនក៏ត្រូវដកហូតតំណែង ។

នេះមិនមានជាលើកទីមួយឡើយ ដែលលោកពូទីន ដកហូតតំណែងមន្ត្រីជាន់ខ្ពស់នៅក្នុងជួរកងទ័ព ។ កាលពីថ្ងៃទី៩ ខែមីនា កន្លងមក លោកពូទីន ក៏បានដកហូតតំណែង មន្ត្រីយោធា១០រូបផងដែរ ។

មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យ ប្រធានាធិបតីរុស្ស៊ីដកហូតតំណែងមន្ត្រី យោធាជាច្រើនរូប នោះឡើយ។ ក្រុមអ្នកអង្កេតការណ៍បានបញ្ជាក់ថា មន្ត្រីយោធាដែលលោកពូទីន បានដកចេញពីតំណែងនោះ គឺអសមត្ថភាព មិនមានការប្រតិកម្មទាន់ពេលវេលាពេលមានហេតុការណ៍អាក្រក់កើតឡើង ។

កម្លាំងយោធានៅក្រោមការដឹកនាំរបស់លោកពូទីន តែងតែបញ្ជាឲ្យធ្វើសកម្មភាពភ្លាមៗ ដូចជាការធ្វើសមយុទ្ធជាដើម គឺលោកមិនបានឡើងគម្រោង ប្រាប់ទុកជាមុនឡើយ គឺបញ្ជាភ្លាមៗដូចជាសង្គ្រាមអីចឹង ។ ទាំងនោះហើយបើមន្ត្រីរូបណា ខ្វះការប្រុងប្រយ័ត្ននោះ និង មិនអាចធ្វើការទាន់ពេលវេលាឡើយ។

ស្ថានភាពបច្ចុប្បន្នរុស្ស៊ីចាំបាច់ត្រូវតែមានកម្លាំងរឹងមាំក្នុងពេលដែលអាមេរិកបញ្ជូនទាហានចូលមកកៀករុស្ស៊ីហើយនោះ ។ ចំណែកភាគីរុស្ស៊ីវិញ កម្លាំងទាហាននៅក្នុងតំបន់ មិនមានសកម្មភាពណាមួយប្រឆាំងនៅនឹងអាមេរិកនោះឡើយ ៕ ម៉ែវ សាធី


ចែករំលែក៖