ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណៈបក្សប្រជាជនកម្ពុជា និង លោក សុះ មុះ សិន អនុប្រធាន គណៈកម្មាធិការ ចលនាសាសនិក ឥស្លាម គណៈបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជាអធិបតីសំណេះ សំណាល ជាមួយសមាជិក បក្សប្រជាជន ជាង៥០០នាក់ មកពី៦សង្កាត់ ក្នុងខណ្ឌឬស្សីកែវ នៅស្នាក់ការកណ្ដាលគណៈបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ កាលពីព្រឹកថ្ងៃទី ០២ ឧសភា ឆ្នាំ២០១៧ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ បងប្អូន ជា ជិកគណបក្សប្រជាជន ខណ្ឌឬស្សីកែវ ជាង៥០០នាក់ នេះ ត្រូវត្រៀមខ្លួនទៅចូលរួមបោះឆ្នោត នៅថ្ងទី០៤ មិថុនា ឲ្យបានគ្រប់គ្នាៗគ្នា ដើម្បីបំពេញ តួនាទីជាពលរដ្ឋល្អមិនតែប៉ុណ្ណោះ បងប្អូនជាសមាជិកចលនាសាសនិកឥស្លាមទូទាំង ,សង្កាត់ ,ខណ្ឌ ,រាជធានី ត្រូវបន្ដ គាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូត ដើម្បីជ្រើសរើសមេ ដឹកនាំ ល្អ មកកសាងប្រទសជាតិឲ្យមានការីកចម្រើនបន្ដទៅថ្ងៃអនាគត ។ សមាសភាពគណៈចលនាទាំងអស់ ត្រូវពង្រឹងសាមគ្គីក្នុងសហគមន៍ឲ្យ កាន់តែប្រសើរឡើងថែមទៀត ការសាមគ្គីភាព គឺជាកម្លាំងចលករនាំទៅរកសេចក្តីសុខក្សេម ក្សាន្ត ភាពជោគជ័យ សម្រាប់សហគមន៍យើង សម្រាប់ជាតិ យើង។ លោកបន្តថា ៖ ការសាមគ្គីរបស់យើងជាថ្លុងមួយកន្លងមក បានធ្វើអោយមានអ្វីៗគ្រប់បែបយ៉ាងសម្រាប់សហគមន៍ ហើយប្រទេសជាតិទាំងមូលត្រូវបានកសាងអោយមានការអភិវឌ្ឍន៍យ៉ាងលឿនមិននឹកស្មានដល់។
លោក អូស្មាន ហាស្សាន់ បានផ្តាំផ្ញើ ដល់សមាសភាពគណៈចលនាទាំងឡាយ ឲ្យ ពង្រឹងការប្រមូលផ្តុំកម្លាំមហាជន យុវជន និងពលរដ្ឋគ្រប់ស្រទាប់ ឲ្យទៅបំពេញតួនាទីជាពលរដ្ឋមួយរូប គឺជាការអញ្ជើញបំពេញកាតព្វកិច្ចក្នុងការចូលរួមបោះឆ្នោតក្រុប្រឹក្សា ឃុំ សង្កាត់ ឲ្យបានគ្រប់ៗគ្នា ដែលនៅសល់តែ៣៣ ថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី០៤ មិថុនា ២០១៧ ខាងមុខនេះហើយ។ សូមកុំឲ្យ មានការអាកខាន ដោយកត្តាផ្សេងៗ ជាពិសេសសម្រាប់អ្នកដែលទៅបំពេញការងារក្រៅប្រទេសក្តី រឺតាមខេត្តផ្សេងៗក្តី។
លោកបន្តថា ៖ ការបោះឆ្នោតមានសារៈសំខាន់ណាស់ ការជ្រើសរើសមេដឹកនាំដ៏ត្រឹមត្រូវ គឺវាជា ការ សម្រេច ជោគវាសនារបស់យើងដ៏ត្រឹមត្រូវ តែការដែលមិនអញ្ជើញទៅបោះឆ្នោតសោះ រឺការសម្រេចជ្រើសរើសគណបក្សនយោបាយដែលខុស ដែលអសមត្ថភាព គឺយើងខ្លួនឯងជាអ្នកដែលធ្វើឲ្យជោគវាសនាសម្រាប់ឆាកជីវិតយើងផ្ទាល់ ក្រុមគ្រួសារយើង និងពលរដ្ឋទាំមូលទទួលបរាជ័យ៕ សំរិត