ភ្នំពេញ : បុរសជនជាតិកាណាដាម្នាក់ដេកស្លាប់ក្នុងបន្ទប់ សណ្ឋាគារ អីន ឌឺ ខន មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់៥០៨ ជាន់ទី៥ ផ្លូវមៅ៉សេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ WAYNE DOUGLAS ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិកាណាដា កាន់បា៉ស្ព័រលេខ PH944355 មុខរបរទេសចរណ៍ ។
ប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានមកលេងជនរងគ្រោះ ដែលបានស្នាក់នៅទីតាំងខាងលើ ខណៈមកបន្ទប់ បានគោះទ្វារយូរពេក ដោយមិនឃើញជនរងគ្រោះចេញមកខាងក្រៅ ពេលនោះម្ចាស់សណ្ឋាគារបានដើរទៅបើកទ្វារបន្ទប់នោះ ស្រាប់តែឃើញជនរងគ្រោះដេកនៅលើគ្រែ ស្លាប់បាត់ទៅហើយ។
ភ្លាមៗនោះ ម្ចាស់សណ្ឋាគារបានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើល ធ្វើកោសល្យវិច័យ ។
មន្រ្តីជំនាញបានប្រាប់ថា បុរសរងគ្រោះដែលស្លាប់ សង្ស័យដោយសារតែជំងឺគាំងបេះដូង ។
បច្ចុប្បន្នសពបានយកទៅដំកល់នៅមុន្ទីរពេទ្យខ្មែរ សូវៀត ៕ ស រស្មី