ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរភ្នំពេញគ្រោងកែលំអរមណីយដ្ឋានទេសចរណ៍កោះដាច់ឲ្យទៅជាតំបន់ទាក់ទាញបំផុត

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍ ថា អាជ្ញាធររាជធានីនឹងកែលំអរមណីយ ដ្ឋានទេសចរណ៍កោះដាច់ឲ្យក្លាយជាតំបន់ទាក់ទាញនិងមានបរិស្ថានល្អស្របពេលដែលសង្កាត់កោះដាច់ ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់បញ្ចូលមករាជធានីភ្នំពេញនាប៉ុន្មានឆ្នាំមកនេះ ។

ប្រសាសន៍របស់លោកបានឲ្យដឹងនៅខណៈដែលលោក និងមន្ត្រីរដ្ឋបាលរាជធានីចុះពិនិត្យមើលជាក់ស្តែងនៅលើទីតាំង រមណីយដ្ឋានទេសចរណ៍កោះដាច់ កាលពី ថ្ងៃ១ ខែឧសភាបន្ទាប់ពីបញ្ចប់ពិធីបើក​សម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល​សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះដាច់ ។

លោកមានប្រសាសន៍លើកឡើងថា រមណីដ្ឋានទេសចរណ៍កោះដាច់ ពិតជាមានអំណោយផលល្អណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋមកធ្វើទេសចរណ៍ កម្សាន្តនៅ រមណីយដ្ឋាននេះ ។ ដូច្នេះទេរមណីយដ្ឋានទេសចរណ៍កោះដាច់ត្រូវតែមានការកែ សម្រួលសោភណភាពឲ្យកាន់តែប្រសើរឡើង ដោយត្រូវរៀបចំទុកដាក់សំរាមឲ្យ បានល្អហើយ ការរៀបចំគ្រែអង្គុយឃ្យុសក៏ត្រូវតែរៀបចំកែសម្រួលឲ្យបានស្អាត ដើម្បី ទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែកើនឡើងស្របពេលដែលតំបន់ទេសចរណ៍មួយនេះកំពុងតែទាក់ទាញភ្ញៀវ ។

លោកបានបញ្ជាក់ថា អាចនឹងធ្វើជាផ្ទះ សំណាក់សាងសង់ពីកុងតឺន័របំពាក់ដោយ ម៉ាស៊ីនត្រជាក់នៅក្នុងរមណីយដ្ឋាននេះ ថែមទៀត ។

ដោយឡែកអភិបាលខណ្ឌជ្រោយចង្វាលោកឃ្លាំង ហួត បានបញ្ជាក់ថា តំបន់ទេស ចរណ៍កោះដាច់ ក្នុងឱកាសបុណ្យចូលឆាំថ្មីៗ២០១៧កន្លងទៅនេះទទួលបានភ្ញៀវទេសចរប្រមាណជាង១ម៉ឺន៥ពាន់ដុល្លារ ៕ សហការី


ចែករំលែក៖