ខេត្តស្ទឹងត្រែង ៖ តម្លៃទឹកនិងភ្លើងអគ្គិសនីនៅក្នុងខេត្តស្ទឹងត្រែងគេបានសង្កេតឃើញថាខាងអគ្គនាយកអ្នកគ្រប់គ្រងអគ្គិសនីកម្ពុជាស្ទឹងត្រែងនិងខាងអង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង នៅមិនទាន់បានបញ្ចុះ តម្លៃនៅឡើយទេ ទោះជាប្រមុខរាជរដ្ឋាភិ បាលកម្ពុជាសម្តេចតេជោហ៊ុន សែ បានមានប្រសាសន៍ឱ្យបញ្ចុះតម្លៃភ្លើងនិងទឹកនៅក្នុងតម្លៃទាបចាប់ពីខែមេសា ឆ្នាំ២០១៧ក្តី ដើម្បីជូនជាកាដូដល់បងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងប្រទេសកម្ពុជាទាំងមូល ។
ពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងត្រែងសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា គាត់បានឃើញព័ត៌មានតាមប្រព័ន្ធហ្វេសប៊ុកដោយសម្តេចតេជោ ហ៊ុន សែន លោកបាន ប្រកាសថា នៅខែមេសា ឆ្នាំ២០១៧ ឱ្យ បញ្ចុះតម្លែភ្លៀងពី៩៨០រៀលមកនៅសល់ត្រឹមកម្រិតទាប ។ ចំណែកប្រាក់ខែ ចំពោះមន្ត្រី រាជការគ្រប់ស្ថាប័នទាំងអស់នឹងដំឡើងថែមមួយកម្រិតទៀត ។ ក៏ប៉ុន្តែចំពោះថ្លៃភ្លើងនិងទឹកមកដល់ពេលនេះ គេសង្កេតឃើញថានៅក្នុងខេត្តស្ទឹងត្រែងមិនទាន់ចុះថ្លៃនៅឡើយទេ ។
លោក ម៉ែន គង់ នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបាន ឱ្យដឹងថា ទាល់តែភ្លើងបណ្តាញអគ្គិសនីបានតភ្ជាប់ទៅនឹងបណ្តាញភ្លើងអគ្គិសនីជាតិទើបចុះថ្លៃបាន ដោយសារបច្ចុប្បន្ននេះភ្លើងដែលនៅក្នុងខេត្តស្ទឹងត្រែងបានទិញមកពីប្រទេសឡាវយកមកចែកចាយនៅក្នុង ខេត្តស្ទឹងត្រែង។
លោកបានបញ្ជាក់ថាអ៊ីចឹងហើយទើបបានធ្វើឱ្យភ្លើងអគ្គិសនីចុះតម្លៃទាបមិនបានហើយចំពោះបញ្ហាទឹកអ៊ីចឹងដែរនៅពេលណាតម្លៃភ្លើងចុះថោក ទើបតម្លៃទឹកអាចចុះតម្លៃទៅតាមហ្នឹងដែរ ៕ មាស សុផាត