ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងកក់ខែមួយមេលាយខ្យល់កន្រ្តាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ៣ខ្នងទៀតនៅស្រុកមោងប្ញស្សី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មានភ្លៀងខ្យល់កន្រ្តាក់ មួយមេ កាលពីល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅភូមិគួយជីកដី ឃុំរបស់​មង្គល ស្រុកមោងឫស្សី បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ពលរដ្ឋដូចមុនទេ ។

មន្ត្រីកងរាជអាវុធហត្ថស្រុកមោងឫស្សីចុះ​ទៅ​កន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះ ទាំង៣​ខ្នងជួបគ្រោះធម្មជាតិនេះមានគ្រួសាររងគ្រោះទី ១-ផ្ទះមានទំហំ ៥គុណ ៦ម៉ែត្រធ្វើអំពីឈើ​ប្រក់ស័ង្កសីរបើក ១ចំហៀងខូចខាត២០​ភាគរយម្ចាស់ ឈ្មោះ ព្រែក ចាំ ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគួយជីកដី ឃុំ របស់មង្គល ស្រុកមោងឫស្សី , ២-ផ្ទះមានទំហំ៥គុណ៧ម៉ែត្រធ្វើអំពីឈើដំបូលប្រក់ស័ង្កសីរបើកដំបូលមានម្ចាស់ផ្ទះឈ្មោះ ប៉ុញ ងឿន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិគួយជីកដី ឃុំរបស់ មង្គល ស្រុកមោងឫស្សី និងទី៣-ផ្ទះមាន ទំហំ៤គុណ៦ម៉ែត្រ ធ្វើអំពីឈើដំបូល ប្រក់ស័ង្កសីរបើក១ចំហៀង ម្ចាស់ផ្ទះឈ្មោះ យឿង លីហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគួយជីកដី ឃុំ របស់មង្គល ស្រុកមោងឫស្សី។

មន្រ្តីដដែលបានបន្ថែមថា ក្នុងពេល ភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំងនេះមិនមានពលរដ្ឋនៅក្នុងភូមិណាម្នាក់រងគ្រោះថ្នាក់ទេ ។

គួរបញ្ជាក់ថា នៅចុងខែមេសា និងដើម ខែឧសភា ឆ្នាំ២០១៧ ភ្លៀងកក់ខែលាយឡំខ្យល់កន្រ្តាក់បានបំផ្លាញផ្ទះសម្បែង ប្រជាពលរដ្ឋជាច្រើនខ្នងនិងបានធ្វើឲ្យស្លាប់ និងរបួសពលរដ្ឋជាច្រើននាក់ ក្នុងនោះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគាររដ្ឋព្រមទាំងសត្វពាហនៈផងដែរ ៕ សហការី


ចែករំលែក៖