ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រឿងៗទាស់សម្តីគ្នាក្នុងក្លិបបាញ់១គ្រាប់ សមត្ថកិច្ចចាប់បាន៣នាក់ រត់បាត់ម្នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ យុវជន៣នាក់ក្នុងចំណោម៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីពួកគេផឹកស៊ីស្រវឹងទាស់សម្តីគ្នា ហើយបាញ់នៅជិតហាងខារ៉ាអូខេយីហោ កេសរកូល ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យ ដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ម៉ារ ប៊ុនថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ អ្នកទទួលភ្ញៀវនៅក្នុងសណ្ឋាគារ Le’ Meraden Angkor ផ្នែកម៉ាស្សា រស់នៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង- ខេត្តសៀមរាបត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ភ្លាមៗ។ លុះព្រឹកថ្ងៃទី២ ខែឧសភាសមត្ថ កិច្ចបានឃាត់ជនដៃដល់ (អ្នកបាញ់)ឈ្មោះ មុំ ចំរុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រងសណ្ឋាគារសៀមរាបថោន ក្រុងសៀមរាប បច្ចុប្បន្នរស់នៅភូមិបន្ទាយ ចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប និង បក្ខពួកម្នាក់ទៀតឈ្មោះ ម៉ន សុគា អាយុ ២២ឆ្នាំ ជាបុគ្គលិកសណ្ឋាគារ Ree Hotel។ ចំណែកម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ម៉ន សុលាភ ភេទប្រុស អាយុ១៧ឆ្នាំ សមត្ថកិច្ច កំពុងតាមចាប់ខ្លួន ។

មន្ត្រីខាងលើបានបញ្ជាក់ថា ជាមួយការ ឃាត់ខ្លួនសង្ស័យសមត្ថកិច្ចបានដកហូត កាំភ្លើងខ្លីម៉ាកកា៥៤ មួយដើមនិងសំបក គ្រាប់១ និងគ្រាប់ចំនួន៧គ្រាប់ទៀតក្នុងនោះមាន៣គ្រាប់បាញ់រួចតែមិនផ្ទុះ។

តាមចម្លើយរបស់ជនដៃដល់បាន និយាយថា មុនពេលកើតហេតុពួកគេមាន គ្នា៤នាក់ជិះម៉ូតូ២គ្រឿងម៉ាកហុងដាសេ ១២៥ និងម៉ាកហុងដា ZOOMER-X ក្នុង ស្ថានភាពស្រវឹងផងនោះជិះមកដល់ចំណុចខាងលើក៏បានទាស់សម្តីគ្នាជាមួយក្រុមក្មេងទំនើងម្ខាងទៀតនិងបានឌឺដងដាក់ពួកគេទើបពួកគេផ្ទុះអាវុធមួយគ្រាប់តែម្ដង ។

បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាបបានកសាងសំណុំ រឿងបញ្ជូនជនដៃដល់ទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងការបាញ់បោះសេរី និងប្រើ ប្រាស់កាំភ្លើងខុសច្បាប់ក្នុងឋានៈមិនមាន តួនាទីត្រូវកាន់អាវុធ ៕ ប៊ុន រិទ្ធី


ចែករំលែក៖