ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានធ្វើឲ្យមានភាពភ្ញាក់ផ្អើល ដោយលោកបានប្រកាសថានឹងជួបពិភាក្សាជាមួយមេដឹកនាំគីម ជុងអ៊ុន ប្រសិនបើ មានលក្ខណៈគ្រប់ គ្រាន់ ។
ការប្រកាសខាងលើ របស់លោកត្រាំ កើតឡើង ក្នុងពេលដែលស្ថានភាពនៅ ឧបទ្វីបកូរ៉េកាន់តែតានតឹង ពាក់ព័ន្ធនឹង សកម្មភាពបរមាណូនិងការសាកល្បង មីស៊ីលរបស់កូរ៉េខាងជើងក៏ដូចជាសកម្មភាពយោធារបស់អាមេរិកនៅក្នុងតំបន់។
ឆ្លើយតបនឹងបទសម្ភាសន៍របស់បណ្តាញព័ត៌មាន Bloomberg បានបញ្ជាក់ថា ប្រធានាធិបតីត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា« ប្រសិនបើមានលក្ខណៈគ្រប់គ្រាន់ សម ស្រប យើងនឹង ជួបពិភាក្សាជាមួយ មេដឹក នាំកូរ៉េខាងជើងគីម ជុងអ៊ុន ។ ខ្ញុំចាត់ទុក ជាមោទនភាព ប្រសិនបើមានរឿងនោះ កើតឡើង។
ការប្រកាសខាងលើរបស់លោកត្រាំ កើតឡើងក្នុងពេលដែល ភាពតានតឹងកាន់ តែខ្លាំងឡើង រវាងអាមេរិក នឹង កូរ៉េខាង ជើង ដោយសារតែសកម្មភាពធ្វើសមយុទ្ធ របស់អាមេរិក និងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។
ចាប់តាំងពីឡើងកាន់តំណែងមកទល់ពេលនេះ លោកត្រាំបានបញ្ជាក់ថា នឹងមិនអនុញ្ញាតឲ្យទីក្រុងព្យុងយ៉ាង អភិវឌ្ឍ បរមាណូ មីស៊ីលដែលវាយប្រហារដល់ទឹកដីអាមេរិកឡើយ។ក្នុងពេលជាមួយគ្នានេះ ទីក្រុងព្យុងយ៉ាងចាត់ទុកសកម្មភាពរបស់អាមេរិកនៅក្នុងតំបន់ជាសកម្មភាព «ជំរិត ទារលុយ និងចេញឱសនុវាទដល់កូរ៉េខាង ជើង»។ ការជំរិតទារប្រាក់ដែលទីក្រុងព្យុងយ៉ាងលើកឡើងនោះ គឺសំដៅទៅលើការ ទារប្រាក់ ១ពាន់លានដុល្លារ ពីកូរ៉េខាង ត្បូង ពីការដាក់មីស៊ីលការពាររបស់អាមេរិកនៅក្នុងទឹកដីកូរ៉េខាងត្បូង។
ការប្រកាសខាងលើរបស់លោកត្រាំ ក្រោយពេលដែល លោកបានសរសើរ មេដឹកនាំវ័យក្មេងកូរ៉េខាងជើងថា ជា មនុស្ស«ឆ្លាត» ។ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបញ្ជាក់ថា លោកក៏មិនដឹង ថាមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនមានការគិតត្រឹមត្រូវដែរឬទេ ប៉ុន្តែលោកត្រាំ បញ្ជាក់ថា លោកគីមជុងអ៊ុនពិតជាត្រូវ ប្រឈមមុខ នឹងបញ្ហាយ៉ាងច្រើន ក្នុងពេល ដែលឡើងដឹកនាំប្រទេស ក្នុងអាយុ២៧ឆ្នាំ ក្រោយពីឪពុកទទួលមរណភាពនៅឆ្នាំ ២០១១។
ការឡើងដឹកនាំប្រទេសទាំងវ័យក្មេង បើគ្មានការឆ្លាតវៃទេនោះ នឹងត្រូវបាត់បង់ អំណាចជាមិនខាន ។ប៉ុន្តែលោកគីម ជុងអ៊ុន បានពុះពារគ្រប់ឧបសគ្គ ទាំងខាងក្នុង និងខាងក្រៅដើម្បី បន្តឈរជើងដឹកនាំ ប្រទេសរហូតមកទល់ពេលនេះ។
លោកត្រាំបញ្ជាក់ថា «ខ្ញុំប្រាកដថា មានមនុស្សជាច្រើន ប៉ុនប៉ងដណ្តើម អំណាចពីលោកគីម ជុងអ៊ុន ក្នុងនោះ មានទាំង ឪពុកមា និងមន្ត្រីជាន់ខ្ពស់ដទ ៃទៀត ប៉ុន្តែលោកគីម ជុងអ៊ុន នៅតែរក្សា តំណែងបាន ហើយថែមទាំងពង្រឹង បាន អំណាចទៀតផង។មិនត្រឹមតែប៉ុណ្ណោះត្រូវប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ក៏ដូចជា សត្រូវ នៅខាងក្រៅទៀត។ ទាំងនោះជាសកម្មភាព ដែលមេដឹកនាំវ័យក្មេងដទៃទៀតមិនអាចធ្វើបានឡើយ»។
ភាពតានតឹងនៅតែ កើនឡើងជាបន្ត បន្ទាប់ ហើយទីក្រុងព្យុងយ៉ាងនៅតែបន្តសាកល្បង កាំជ្រួចមីស៊ីល និងប្រកាសពី គម្រោងសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ផងដែរនៅពេលដ៏ខ្លីខាងមុខ។ ដើម្បីទប់ស្កាត់ការសាកល្បងគ្រាប់បែក បរមាណូអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះនិងនាវាចម្បាំង នាវាមុជទឹកព្រមទាំងកាំជ្រួចមីសុីលការពារ ទៅកាន់ប្រទេស កូរ៉េខាងត្បូង ត្រៀមលក្ខណៈវាយប្រហារកូរ៉េខាងជើង៕ ម៉ែវ សាធី