ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះយោធានៅកូឡុំប៊ីស្លាប់១១នាក់

ចែករំលែក៖

មន្ត្រីកូឡុំប៊ីបានឲ្យដឹងថា យន្តហោះយោធា១គ្រឿងបានធ្លាក់នៅជិតទីក្រុង Bogota នាព្រឹកថ្ងៃទី២ ខែឧសភា បណ្តាល ឲ្យមនុស្ស១១នាក់ស្លាប់។

ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos បានរំលែកទុក្ខដល់គ្រួសារ ជនរងគ្រោះផងដែរ។ សារព័ត៌មាន Bogota បានផ្សាយថា មានពលរដ្ឋ៣នាក់ធ្វើ ដំណើរនៅលើយន្តហោះនោះរួមជាមួយ មន្ត្រីយោធាម្នាក់ស្លាប់ក្នុងហេតុការណ៍ ខាងលើ។

លោក Jorge Emilio Rey មន្ត្រីក្នុង តំបន់បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងស្ថិតនៅភាគខាងលិចទីក្រុង Bogota ស្ថិតនៅកណ្តាលនៃស្រុក Factaviva និង Zipacon ។

យន្តហោះដែលជួបគ្រោះថ្នាក់ជាប្រភេទ Cessna Varavan អាចដឹកអ្នកដំណើរបាន ១៤នាក់ ហោះហើរពីទីតាំងទ័ពអាកាស Guaymaral ភាគខាងជើងទីក្រុង Bogota ទៅកាន់ Tolemaida ក៏ជួបគ្រោះថ្នាក់តែ ម្តង។ បណ្តាញព័ត៌មានកូឡុំប៊ីបានផ្សាយ ថា យន្តហោះត្រូវរន្ទះបាញ់ទើបបណ្តាល ឲ្យមានគ្រោះថ្នាក់បែបនេះ។

មន្ត្រីស្រាវជ្រាវបានឲ្យដឹងថា ហេតុ ការណ៍គ្រោះថ្នាក់ខាងលើ កំពុងតែបើក ការស្រាវជ្រាវបញ្ជាក់ពីមូលហេតុឲ្យបាន ច្បាស់៕ ម៉ែវ សាធី


ចែករំលែក៖