ព័ត៌មានទាន់ហេតុការណ៍៖

ការប្តឹងទាមទារដកប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ជាប់គាំង ថ្នាក់លើថា រង់ចាំការបោះឆ្នោតក្រុមប្រឹក្សាហើយសិន

ចែករំលែក៖

ភ្នំពេញ៖ ជុំវិញបញ្ហាទំនាស់ផ្ទៃក្នុងនាយកដ្ឋាននគរបាលទេសចរណ៍ក្រសួងមហាផ្ទៃ បានផ្ទុះឡើងជាង១សប្តាហ៍កន្លងទៅក្រោយចូលឆ្នាំខ្មែរនោះ រហូតដល់ពេលនេះ ថ្នាក់លើពុំទាន់រកដំណោះស្រាយផ្តល់យុតិ្តធម៌ដល់មន្ត្រីនគរបាលទេសចរណ៍ជាង៦០នាក់នោះនៅ ឡើយទេធ្វើឲ្យមន្ត្រីទាំងនោះឡើងកំដៅ ហើយក៏បានទទូចសុំឲ្យថ្នាក់លើធ្វើយ៉ាងណាជួយដោះស្រាយដល់ពួកគាត់ក្នុង គោលបំណងឲ្យមានភាពរលួនឡើងវិញ។ ព្រោះថា នៅក្នុងនាយកដ្ឋានហាក់បីដូចជាជាប់គាំងរាល់ឯកសារ និងរបាយការណ៍ការ ងារផ្សេងៗនៅក្នុងការិយាល័យទាំង៦តែ ម្តងដោយសារប្រធានការិយាល័យនីមួយៗមិនហ៊ានកាន់របាយការណ៍ ឬឯកសារការ ងារទៅឆ្លងលោកប្រធាននាយកដ្ឋាន សម្រេចចុះហត្ថលេខានោះទេ។ នេះបើយោងតាមប្រភពព័ត៌មានក្រៅផ្លូវការពី មន្ត្រីនគរបាលទេសចរដែលសុំមិនបញ្ចេញ ឈ្មោះតាមរយៈទូរស័ព្ទកាលពីថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៧។

ប្រភពដដែលបានឲ្យដឹងតាមទូរស័ព្ទ បន្ថែមថា ការប្តឹងតវ៉ាប្រឆាំងទៅនឹងការដឹកនាំផ្តាច់ការរបស់លោកផ្កាយ៣ សំ ស៊ីយ៉ាន ដែលជាប្រធាននាយកដ្ឋាននគរបាលទេស ចរណ៍ក្រសួងមហាផ្ទៃនេះមិនមែនធ្វើឡើងតែមន្ត្រីនោះទេ។ សូម្បីតែថ្នាក់អនុប្រធាននាយកដ្ឋាននិងនាយការិយាល័យទាំង៦ក៏ ចូលរួមផ្តិតមេដៃប្តឹងទាមទារឲ្យថ្នាក់លើ ដកតំណែងប្រធាននាយកដ្ឋាននេះដែរ។

ប្រភពដដែលបន្តថា បញ្ហានេះខាង នាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃក៏បានហៅតំណាងចូលជួបសួររួចហើយ។ ប៉ុន្តែ ថ្នាក់លើនិយាយថា សូមរង់ចាំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ហើយ សិន។ ទោះបីជាយ៉ាងនេះក្តីពួកគាត់ទាមទារឲ្យថ្នាក់លើដកតំណែងលោកប្រធាននាយកដ្ឋាននេះចេញ បើមិនដូច្នោះទេពួកគាត់នឹងនាំគ្នាធ្វើពហិការមិនចូលធ្វើការនោះ ទេ។ ក្នុងន័យនេះគឺចង់និយាយថា ក្រដាស ដែលមានស្នាមហើយនោះគឺពិបាកលុបស្នាមនេះចោលណាស់។ ប្រភពដដែលបន្ត ថា រវាងមន្ត្រីនឹងលោកប្រធាននាយកដ្ឋានមើលមុខគ្នាលែងត្រង់ហើយអ៊ីចឹងយើងធ្វើការជាមួយគ្នាម្តេចទៅកើត។ តែក៏ដោយសារថ្នាក់លើអគ្គស្នងការរងបានឲ្យយើងទ្រាំចាំសិនយើងចូលធ្វើការធម្មតាសិន តែ គេមិនធ្វើជាមួយយើង។ នៅក្នុងនាយកដ្ឋាន គេធ្វើការតែ២នាក់លោក សត ណាពេញ ទេ ។

ប្រភពក្រៅផ្លូវការមួយផ្សេងទៀតបានលើកឡើងពីបញ្ហាថវិកាសមាគមរបស់ សម្តេចក្រឡាហោម ស ខេង ដែលផ្តល់ជូន ដល់ថ្នាក់នាយការិយាល័យគ្រប់នាយកដ្ឋាននោះបានឲ្យដឹងថា និយាយជារួមតាំងពី លោកផ្កាយ៣ សំ ស៊ីយ៉ាន នេះគាត់កាន់ តំណែងជាប្រធាននាយកដ្ឋាននេះជាង១ឆ្នាំមកគាត់បានដកចំនួន៥០ដុល្លារ ហើយ ប្រាប់៥ម៉ឺនរៀលផ្សេងទៀតគឺគាត់ថាបង់ថ្លៃផ្ទះ ។

មន្ត្រីម្នាក់បាននិយាយថា មុនចូលឆ្នាំ ខ្មែរលោកប្រធាននាយកដ្ឋានបានបង្គាប់ ឲ្យថ្នាក់ការិយាល័យរៀបចំកាដូឲ្យគាត់ ហើយពេលគេយកកាដូទៅឲ្យដល់ផ្ទះសូម្បី តែកន្លែងអង្គុយក៏មិនហៅឲ្យអង្គុយ ហើយ ទឹកសុទ្ធក៏មិនហៅឲ្យផឹកដែរ។ ប្រភពពី មន្ត្រីដដែលបន្តថា ដោយសារគាត់ខឹងនឹងអ្នកណាមិនរណបគឺលោកប្រធាននាយកដ្ឋាននេះគាត់ដូរតំណែងប្រធានការិយា ល័យពីការិយាល័យមួយទៅការិយាល័យ មួយស្រេចតែចិត្តដោយមិនសួរអ្នកណា ទាំងអស់។ ជាក់ស្តែងប្រធានការិយាល័យ អន្តរាគមន៍ឲ្យទៅកាន់ជាប្រធានការិយា ល័យនីតិវិធីបើមិនដូច្នោះទេគាត់គំរាមឲ្យទៅកាន់អង្គភាពព្រះវិហារ ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើលោកនាយ ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទិ្ធ អគ្គស្នងការ រង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាល ជាតិបានបញ្ជាក់ឲ្យដឹងបន្ថែមថា លោកពុំ បានដឹងច្បាស់ទេបញ្ហានេះ។ តែនេះគ្រាន់តែជារឿងផ្ទៃក្នុងនាយកដ្ឋានថ្នាំងថ្នាក់ចិត្តបន្តិចបន្តួច ហើយបញ្ហានេះលោកអគ្គស្នងការក៏បានឲ្យលោក ហ៊ឹម យ៉ាន អគ្គរងទទួល បន្ទុកកោះប្រជុំដោះស្រាយរួចហើយដែរ តែមិនដឹងថា គាត់បានកោះប្រជុំហើយឬ នៅនោះទេ ៕ តាឡឹម


ចែករំលែក៖