បើទោះបីរុស្ស៊ីជាប្រទេសមហាអំណាចសព្វាវុធនៅលើពិភពលោកប៉ុន្តែប្រទេសនេះនៅខ្វះអាវុធជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងជួរកងទ័ពក្រោយពេលរុស្ស៊ីដាក់ ពង្រាយកម្លាំងតាមព្រំដែន និងនៅក្នុង ប្រទេសស៊ីរី។ ការដាក់ពង្រាយទាំងនោះ ហើយទើបដឹងថា រុស្ស៊ីត្រូវការអាវុធជាច្រើនទៀតដើម្បីបំពេញការខ្វះខាតរបស់កងទ័ព។
នៅពេលនេះរុស្ស៊ីកំពុងតែមានសភាពតានតឹងជាមួយប្រទេសលោកខាងលិចធ្វើឲ្យរុស្ស៊ីត្រូវតែបង្កើនការផលិតអាវុធបន្ថែមប៉ុន្តែបានយឺតពេលទៅហើយ។ ពេលនេះ រុស្ស៊ីបានជួសជុលរថក្រោះជាង៣.០០០គ្រឿងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព វិញក្រោយឲ្យចូលនិវត្តន៍។
រដ្ឋាភិបាលរុស្ស៊ីគ្រោងជួសជុលរថក្រោះ ចម្បាំង T-80 ដល់ទៅ៣.០០០គ្រឿង រួច ហើយយកពួកវាឲ្យត្រឡប់ចូលបម្រើការនៅក្នុងកងទ័ព ដែលនេះស្តាប់ទៅដូច ជារឿង ដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែវាពិតជាសញ្ញានៃការបន្ថយនូវអំណាចសេដ្ឋកិច្ច និងយោ ធារបស់រុស្ស៊ី។
យោងតាមប្រភពពី Telegraph ឲ្យដឹង ថារថក្រោះចម្បាំង T-80 ចាស់ៗ នឹងត្រូវ យកចេញពីឃ្លាំងរក្សាទុក រួចធ្វើទំនើបកម្មឲ្យទៅជារថក្រោះស្តង់ដារ T-80BV ថ្មី ដែល ការងារនេះនឹងត្រូវបានទទួលរ៉ាប់រងធ្វើ ដោយ Omsktransmash ដែលជាស្ថាប័ន រចនា និងវិស្វកម្មរបស់រដ្ឋស្ថិតនៅទីក្រុង Omsk ស៊ីបេរី។
យោងតាមការចុះផ្សាយរបស់ Popular Mechanics រថក្រោះ T-80BV នៅតែ មានសញ្ញាទន់ខ្សោយជាងរថក្រោះរបស់ ណាតូ ដូចជា M1A2 Abrams, Leopard 2A7 និង Challenger 2 តែរដ្ឋាភិបាលរុស្ស៊ី និយាយថា T-80BV នឹងមានលក្ខណៈ សមស្របទៅនឹងល័ក្ខខ័ណ្ឌអាកាសធាតុ តំបន់អាក់ទិក តំបន់ Far East និងស៊ីបេរី ហើយនោះជាការពិតគ្រប់គ្រាន់ ព្រោះម៉ាស៊ីនរថក្រោះដំណើរការដោយថាមពលហ្គាសធន់នឹងត្រជាក់ជាងម៉ាស៊ីនម៉ាស៊ូត។ តំបន់យោធាទាំងនោះគឺជាតំបន់ស្ងប់ស្ងាត់ ហើយជាចម្ងាយដ៏មានសុវត្ថិភាពពីរថក្រោះ របស់ណាតូ។
កន្លងមករុស្ស៊ីទើបតែបានសាកល្បង ប្រព័ន្ធមីស៊ីលវាយលុកដែលបំពាក់នៅលើរថភ្លើងដើម្បីវាយប្រហារនៅតាមគោលដៅនានាដែលស្ថិតនៅឆ្ងាយបានទាន់ពេលវេលា។
ឧត្តមសេនីយ៍ Viktor Esin មេបញ្ជាការកងទ័ពកាំជ្រួចមីស៊ីលបានឲ្យដឹងថា ការ សាកល្បងខាងលើទទួលបានជោគជ័យ ក្នុងការដឹកជញ្ជូនមីស៊ីល និងបាញ់ប្រហារ ទៅកាន់គោលដៅ។
សូមបញ្ជាក់ផងដែរថា ក្បួនរថភ្លើង មីស៊ីល Barguzin នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងកងពលកាំជ្រួចមីស៊ីលរុស្ស៊ីនាឆ្នាំ ២០១៨ខាងមុខ។ តាមគម្រោងរថភ្លើងខាងលើនឹងបម្រើនៅក្នុងជួរកងទ័ពរហូតដល់ឆ្នាំ២០៤០។
រថភ្លើង Barguzin បំពាក់កាំជ្រួចមីស៊ីល ឆ្លងទ្វីប RS-24 Yars ដ៏ទំនើប ហើយពេលវេលាដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការគឺនៅចុងឆ្នាំ២០១៨ឬដើមឆ្នាំ២០១៩។
ប្រព័ន្ធរថភ្លើងមីស៊ីលបានដាក់ឲ្យប្រើប្រាស់កាលពីជំនាន់សហភាពសូវៀត ប៉ុន្តែត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០០៥។ ការដាក់ឲ្យប្រើប្រាស់នាពេលខាងមុខចំពេលដែលរុស្ស៊ីកំពុងតែបង្កើនយុទ្ធសាស្ត្រទប់ ទល់នឹងប្រទេសលោកខាងលិចក្នុងនោះមានអង្គការណាតូជាដើម។
រយៈពេលចុងក្រោយនេះរុស្ស៊ីបានបង្កើន អាវុធនៅតាមព្រំដែនជាប់ប្រទេសតំបន់ អឺរ៉ុប ពិសេសប្រទេសជាសមាជិកណាតូ ក្រោយពេលដែលអាមេរិកបានដាក់អាវុធការពារជាច្រើនគ្រឿងនៅជាប់ព្រំដែន រុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះណាតូបានធ្វើសមយុទ្ធជាបន្តបន្ទាប់នៅតាមព្រំដែនរុស្ស៊ីផងដែរ។
កន្លងមករុស្ស៊ីបានបង្កើតឡើងវិញសាជាថ្មីនូវ «រថភ្លើងបរមាណូ» ដែលមាន សមត្ថភាពអាចធ្វើដំណើរបាន២.៤០០ គីឡូម៉ែត្រ ក្នុងមួយថ្ងៃដោយនាំទៅជាមួយនូវឃ្លាំង អាវុធបរមាណូ និងកាំជ្រួចមីស៊ីល តម្រង់ ទៅលើប្រទេសលោកខាងលិចនិង អាមេរិក។
ក្រុមអ្នកឯកទេសព្យាករថា «រថភ្លើង បរមាណូ» នឹងដាក់ឲ្យដំណើរការក្នុងជួរកង ទ័ពរុស្ស៊ីក្នុងអំឡុងឆ្នាំ២០១៨-២០២០។ បណ្តាប្រទេសលោកខាងលិចបង្ហាញការព្រួយបារម្ភថា អាវុធនៅលើរថភ្លើងទាំង នោះ គឺជាសញ្ញានៃការចាប់ផ្តើមសង្គ្រាមលោកលើកទី៣។ គម្រោង Barguzin នឹងក្លាយទៅជាសុបិនអាក្រក់សម្រាប់ក្រុមចារកម្មលោកខាងលិច។ ពួកគេមិនអាចបែង ចែក ឲ្យដឹងថា ទាំងនោះជារថភ្លើងដឹក ទំនិញឬ រថភ្លើងបរមាណូនោះឡើយ។
នៅអំឡុងពេលចុងក្រោយនៃសង្គ្រាមត្រជាក់រុស្ស៊ីបានបង្កើតរថភ្លើងបរមាណូ ដោយនៅទីនោះមានកាំជ្រួចមីស៊ីលឆ្លង ទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ។ ទីតាំង នៃការ ចរាចររបស់រថភ្លើងបរមាណូខាងលើត្រូវផ្លាស់ប្តូរគ្រប់ពេលវេលា និងបំពាក់ ឧបករណ៍ បំបាំងកាយផងដែរ។
រថភ្លើងខាងលើនិងកាំជ្រួចមីស៊ីលត្រូវបានបិទបាំងដូចជារថភ្លើងដឹកអ្នកដំណើរឬដឹកទំនិញដោយយន្តហោះស៊ើបការណ៍នៅលើអាកាសឬផ្កាយរណបមិនអាច មើល ដឹងឡើយ សូម្បីតែសម្ភារត្រួតពិនិត្យនៅលើដីក៏ពិបាកដឹងដែរ។
ឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា រថភ្លើងអាចឈប់នៅតាមផ្លូវធ្វើដំណើរ ហើយក្នុងរយៈពេលប៉ុន្មាននាទីអាចបាញ់មីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូទៅកាន់គោលដៅបានគ្រប់ពេល។ រថភ្លើងនីមួយៗអាច បំពាក់ប្រព័ន្ធមីស៊ីល Barguzin ដែលមាន មីស៊ីល៦ដើមប្រភេទ RS-24«Yars» ប្រភេទ មីស៊ីលខាងលើអាចបំពាក់ក្បាលគ្រាប់បរមាណូដែលមានកម្លាំងបំផ្លាញ ២៥០គីឡូតុន និងរយៈចម្ងាយបាញ់មាន រហូតដល់ ១០.៩០០គីឡូម៉ែត្រ ។
ក្នុងពេលជាមួយគ្នានោះអ្នកឯកទេសសន្តិសុខរបស់រុស្ស៊ីលោក Viktor Mark- owski បានប្រកាសថា គម្រោង Barguzin នឹងក្លាយទៅជាសុបិនអាក្រក់សម្រាប់ចារកម្មលោកខាងលិចដោយសារតែវាដូចទៅនឹងរថភ្លើងដឹកអ្នកដំណើរនិងទំនិញ។
លោក Viktor Markowski បានបញ្ជាក់ ថា ក្នុងសម័យសង្គ្រាមត្រជាក់អាមេរិកក៏ បាន ផ្តោតទៅលើការផលិតរថភ្លើងបរមាណូនេះដែរ ប៉ុន្តែក្រោយមកបានបោះបង់ ចោលដោយសារតែអាមេរិកមិនទទួលបានជោគជ័យដូចជាគម្រោងរបស់សហភាពសូវៀត៕ ម៉ែវ សាធី