ព័ត៌មានទាន់ហេតុការណ៍៖

លោកអ៊ីម សិទ្ធី ប្រគល់ពានរង្វាន់បាល់ទាត់របស់វត្តអង្គុញដល់ក្រុមវិទ្យាល័យរមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅវត្តទួលអង្គុញ ស្ថិតក្នុងភូមិអង្កុញ ឃុំដូង ស្រុករមាសហែក លោកអ៊ីម សិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ដែលបានកសាងជាង១០ឆ្នាំមកហើយ និងធ្វើពិធីប្រគល់ពានរង្វាន់បាល់ទាត់មិត្តភាពរបស់វត្តអង្គុញផងដែរ ។

លោកតំណាងឲ្យក្រុមបាល់ទាត់វិទ្យាល័យរមាសហែក ដែលបានលើកពានជាប់ចំណាក់ថ្នាក់លេខ១ បានឲ្យដឹងថា ពាននេះគឺមានការឧបត្ថមថវិកាពីលោក ហុង វិណុល ប្រធានថ្នាក់ពង្រឹងឃុំដូង ស្រុករមាសហែក និងក្រុមការងារ ហើយបានដាក់ឈ្មោះថា ពានរង្វាន់បាល់ទាត់វត្តទួលអង្គុញ ដើម្បីអបអរសាទរបុណ្យប្រពៃណីខ្មែរ ដោយប្រកួតលើកទីមួយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ។

ប្រភពបន្តថា ការប្រកួតលើកទី២ គឺថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ខណៈក្រុមវិទ្យាល័យរមាសហែកជាប់ចំណាក់ថ្នាក់លេខ១ ក្រុមវិទ្យាល័យជាស៊ីមអំពិល ជាប់ចំណាត់ថ្នាក់លេខ២ ក្រុមវិទ្យាល័យហ៊ុនសែនជ្រៃធំ ជាប់ចំណាត់ថ្នាក់លេខ៣ និងលេខ៤បានលើវិទ្យាល័យសំរោង។

ប្រភពបន្តថា ចំណាក់ថ្នាក់លេខ១ទទួលបានពានមួយ ថវិកាចំនួន៥០០ដុល្លារ លេខ២ទទួលបានពានមួយ ថវិកា៤០០ដុល្លារ លេខ៣បានចំនួន៣០០ដុល្លារ និងលេខ៤ទទួលបាន១០០ដុល្លាផងដែរ ៕ យឹម សុថាន


ចែករំលែក៖