ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីនារីម្នាក់បានសម្រេច

ចែករំលែក៖

 

ភ្នំពេញៈ នារីម្នាក់កំពុងដើរនិយាយទួរស័ព្ទដៃតាមផ្លូវ ត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ តាមផ្លូវលេខ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ រតនា ស៊ាន ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរជាសិស្ស ស្នាក់នៅម្ដុំ សង្កាត់មានជ័យ ខណ្ឌមានជ័យ ។

សាក្សីឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះចេញពីញាំអីជាមួយមិត្តភក្តិ មួយសន្ទុះក្រោយមក ក៏មានមិត្តភក្តិទួរស័ព្ទមក ហើយបានដើរនិយាយទួរស័ព្ទតាមផ្លូវ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ មកធ្វើសកម្មភាពឆក់ទួរស័ព្ទដៃ ម៉ាកiPhone ពេលនោះជនរងគ្រោះ ក៏បានឃើញទាន់ ក៏ស្រែកថា ចោរៗតែដោយសារគ្មានអ្នកណាជួយដេញចាប់នោះ ទើបជនសង្ស័យជិះម៉ូតូរត់គេចបាត់ស្រមោលតែមង្ត។

ក្រោយកើតហេតុ នារីរងគ្រោះបានទួរស័ព្ទទៅកាន់ទូរស័ព្ទរបស់ខ្លួនដែលចោរឆក់នោះ ស្រាប់តែជនសង្ស័យបានលើកនិយាយជាមួយនារីរងគ្រោះថា បើចង់បានទួរស័ព្ទវិញ មកយកនៅម្ដុំស្ទឹងមានជ័យមកហើយក៏បិតទួរស័ព្ទតែមង្ត ។

ក្រោយកើតហេតុនារីរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងកេងកង១ទេ ដោយប្រាប់ថា ភ័យពេកចាំស្អែកចាំទៅដាក់ពាក្យបណ្ដឹង ៕ ស រស្មី


ចែករំលែក៖