ភ្នំពេញ៖ យុវជនម្នាក់បានមកដេក ហើយហូរឈាមពេញខ្លួន ដោយមិនដឹងមូលហេតុ នៅក្បែរស្ពានអាកាសក្បាលថ្នល់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងែទី៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្បែរស្ពានអាកាសព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីឲ្យដឹងថា បានឃើញយុវវ័យម្នាក់មិនដឹងថា ដើរមកពីណានោះទេ មកដេកក្បែរស្ពានអាកាស ហើយមានហូរឈាមពេញខ្លួន មិនដឹងថា ត្រូវអ្នកណាវាយនោះទេ បានជាមានហូរឈាមពេញខ្លួនទៀត ពេលដែលប្រជាពលរដ្ឋបានឃើញដូច្នេះ ក៏បានទាក់ទងទៅកាន់មន្ទីរពេទ្យឲ្យមកយក យុវជនខាងលើ ពេលដែលរថយន្តរបស់មន្ទីរពេទ្យមកដល់ហើយ បានជួយលើកយុវជនដែលរងរបួសធ្ងន់ខាងលើ ប៉ុន្តែយុវជននោះបាននិយាយថា គាត់មិនអីទេ មិនបាច់ដឹកខ្ញុំយកទៅទេ ពេលដែលលឺដូចនេះ រថយន្តរបស់មន្ទីរពេទ្យក៏បានបើករថយន្តត្រឡប់ទៅវិញ មួយសន្ទុះក្រោយមក យុវជនខាងលើបានដើរចេញទៅទាំងខ្លួនកំពុងតែមានឈាមពេញទាំងខ្លួន មិនដឹងថា ទៅណាទៀតទេ ៕ ស រស្មី