ភ្នំពេញ៖ បុរសជាជាងបៀកថ្នាំម្នាក់ ត្រូវបានក្រុមជនបង្ក៣នាក់ ដែលស្នាក់នៅផ្ទះជួលក្បែរគ្នា ស្ទាក់កាប់ជាច្រើនកាំបិតនៅមុខបន្ទប់បណ្តាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ណែម ឌៀ អាយុ៣២ឆ្នាំ មុខរបរជាងបៀកថ្នាំ ស្នាក់ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំសំរោងស្រុកត្រាំងកក់ ខេត្តតាកែវ ។
តាមប្រភពពត៌មានពីមិត្តភ័ក្តិរបស់ជនរងគ្រោះឈ្មោះ មួន ជ្រង អាយុ៣១ឆ្នាំ មុខរបរជាងបៀកថ្នាំ ស្នាក់នៅសង្កាត់ ផ្សារថ្មី២ខណ្ឌដូនពេញ ភូមិកំណើតនៅជាមួយគ្នា បាននិយាយថា នៅមុនពេលកើតហេតុ ខ្លួនបានមកលេងមិត្តភក្តិខ្លួន នៅភូមិកើតហេតុខាងលើ ហើយបានបបួលគ្នាទិញទឹកត្នោតជូរផឹក ដោយចាក់បាស់រាំលេងមានគ្នា៦នាក់ រាំ៣នាក់ និង៣នាក់ទៀតកំពុងផឹក។ ស្របពេលនោះ មានជនបង្ក ឈ្មោះ តាវែង បានជិះម៉ូតូម៉ាកស្មាសម្នាក់ឯង មានសៀតកាំបិតបុ័ងតោនឹងចង្កេះ។បន្ទាប់មកភាគីរងគ្រោះបាននិយាយថា(ម៉ិចបានជិះម៉ូតូមកបម្រុងបុកពួកខ្ញុំ?) ជនបង្កបានឆ្លើយថា ម៉េចពួកឯងចង់ចូល ប្រយ័ត្នអញ់យកកាំភ្លើងមកបាញ់ ។ ភាគីខាងរងគ្រោះបានបន្តទៀតថា ឯងខ្លាំងយកមក ខណៈនោះ ក៏បានសម្របសម្រួលគ្នាស្ងាត់អស់ទៅ រីឯភាគីបង្កបានជិះម៉ូតូចេញទៅបាត់ ។ លុះបក្ខពួករងគ្រោះ នឹងជនរងគ្រោះផឹកទឹកត្នោតជូរអស់៣លីត្រ នាំគ្នាទៅទិញ៥លីត្រទៀត ដោយរូបគាត់ជិះ២នាក់ជនរងគ្រោះ ។ ពេលមកពីទិញទឹកត្នោតជូរវិញ មកដល់ច្រកចូលជិតបន្ទប់ជនរងគ្រោះ ឃើញជនបង្កមានគ្នា៣នាក់ ហើយគាត់បាននិយាយថា សុំទោសបង ហើយជិះម៉ូតូយកទឹកត្នោតជូរយកទៅទុក ។ ក្រោយមក គាត់២នាក់ជនរងគ្រោះ ដើរមករកជនបង្កដែលកំពុងតែចុចទូរស័ព្ទ លុះដើរមកដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កខាងលើ ទាញដាវសាំមូរ៉ៃកាប់ទៅលើជនរងគ្រោះជាច្រើនដាវរបួសធ្ងន់៣កន្លែង ចំហៀងមុខខាងឆ្វេងក្បាលនិងដៃធ្ងន់នៅសល់ដង្ហើមចង្រិត ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីពេទឯកជន នៅជិតកន្លែងកើតហេតុ តែដោយពេទ្យឯកជនពុំហ៊ានមើល បានបញ្ជូនបន្តទៅពេទ្យកាល់ម៉ែត។ ចំណែកឯជនសង្ស័យបានរត់គេចខ្លួនបាត់ ខណៈដែលកម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលខណ្ឌចុះទៅកន្លែងកើតហេតុ។
ក្រោយពេលពីកើតហេតុ បងប្អូនជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលចោមចៅដើម្បីសុំឲ្យ កម្លាំងនគរបាលជួយអន្តរាគមន៍តាមចាប់ជនដៃដល់និងបក្ខពួកមកចាត់កាតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ