ខេត្តព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ក្រោយទទួលបាន បទបញ្ជាយ៉ាងតឹងរុឹងពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារកម្លាំងសមត្ថកិច្ចដឹកនាំដោយលោក ជា គឹមសេង អភិ បាលស្រុកជាំក្សាន្តបានចុះទប់ស្កាត់និងស្ទាក់ចាប់ក្រុមពលរដ្ឋខ្មែរចំនួន៣នាក់ ដែលលួចចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីប្រទេសថៃដោយខុសច្បាប់នៅត្រង់ចំណុច ពងចាប-ដំរីងាប់លើភ្នំអានសេះ ក្នុងភូមិ អានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ។
ក្នុងការបង្ក្រាបនេះកម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនក្រុមប្រជាពលរដ្ឋខ្មែរដែលលួចទៅកាប់ឈើគ្រញូងនោះបានចំនួន៣នាក់ និងរិបអូសឈើគ្រញូងចំនួន៣២១គីឡូក្រាមស្មើនឹង៤១ដុំ។ ពលរដ្ឋដែលត្រូវ សមត្ថកិច្ចចាប់ខ្លួនបានខាងលើទី១-ឈ្មោះ ផន ភាព ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ, ទី២-ឈ្មោះ ទួន យឺន ភេទប្រុស អាយុ៣៧ ឆ្នាំ និងទី៣-ឈ្មោះ ហុង ជួន ភេទប្រុស អាយុ៣៥ឆ្នាំ ទាំង៣នាក់នេះរស់ នៅភូមិ-ឃុំជាមួយគ្នា និងរកឃើញថាមានផ្ទុកសារជាតិថ្នាំញៀនទៀតផង ។
បច្ចុប្បន្នជនសង្យ័យនិងវត្ថុតាងត្រូវ បានសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ហេង នរិន្ទ្រ