ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបើកបុកម៉ូតូពីក្រោយ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ តាមផ្លូវលំក្រាលកៅស៊ូ ភូមិពោន ឃុំបាក់ស្នា ស្រុកបារាយណ៍មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូពីក្រោយ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តបុកម៉ូតូពីក្រោយ ក្នុងទិសដៅស្របគ្នាពីជើងត្បូង បណ្តាលឲ្យ របួសមនុស្ស ម្នាក់បាក់ជើង និងខូចម៉ូតូ ១គ្រឿង ។

ម៉ូតូម៉ាក សេ ១០០ កូរ៉េ ពណ៌ក្រហម(ប្រភេទ ឆ្អឹង)គ្នានលេខ បើកបរឈ្មោះ ឃីង ចំរើន ប្រុសអាយុ២១ឆ្នាំ នៅភូមិកើតហេតុ របួស បាក់កំភួនជើងស្តាំ (មិនពាក់មួក)។

រថយន្ត ម៉ាក ហ្វុយស្សូ ពណ៌ខៀវ លេខ ៣A ០៧០៨ ក្រុងព្រះសីហនុ បើកបរ យិន ស៊្រីម ប្រុស អាយុ ២៧ឆ្នាំ នៅភួមិ ព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង (គេចខ្លួន)។

ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ឯវត្ថុតាងរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបាក់ស្នា ៕ ប៊ុន រិទ្ធី


ចែករំលែក៖