ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ២១ខ្នង ត្រូវបានដួលរលំខ្លះបាក់រាបដល់ដី ដោយសារតែមានខ្យល់កន្ត្រាក់ និងមានភ្លៀងផ្គររន្ទះបោកបក់យ៉ាងខ្លាំង ធ្វើឲ្យអ្នកភូមិនាំគ្នារត់ចូលជ្រកក្រោមផ្ទះទាំងភ័យខ្លាច ប៉ុន្តែមិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ស្ថឹតនៅភូមិចេក ឃុំសំរោង និងឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
មន្ត្រីសាលាស្រុកចន្ទ្រាបានឲ្យដឹងថា ពិតជាមានករណីដួលរលំផ្ទះខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះជាបឋមមាន ចំនួន៨ខ្នង ស្ថិតភូមិចេក ឃុំសំរោង ផ្ទះ៦ខ្នងរបើកដំបូល និងខូចខាតផ្ទះ២ខ្នងទាំងស្រុង ។
ប្រភពបន្តថា ចំណែកឃុំទួលស្ដី មាន១៣ខ្នងផ្ទះ ខូចខាត់ទាំងស្រុង២ផ្ទះ និងរបើបដំបូល១១ផ្ទះ ។
ប្រភពបន្តថា ប៉ុន្តែករណីរលំផ្ទះនេះមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួស និងស្លាប់នោះទេ ខណៈដែលមានភ្លៀងយ៉ាងខ្លាំងកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ៕ យឹម សុថាន