ព័ត៌មានទាន់ហេតុការណ៍៖

TravelMate Spin B1 ជា laptop ដំបូងរបស់ Acer ដែលប្រើជាមួយ Windows 10 S

ចែករំលែក៖

Surface laptop ជាស៊េរីថ្មីចុងក្រោយគេរបស់ក្រុមហ៊ុន Microsoft និង ប្រពន្ធ័ប្រតិបត្តិការកុំព្យូទ័រ Windows 10 S ថ្មីស្រឡាង មិនមែនលើកឡើងមកបង្ហាញតែមួយគត់ទេនៅក្នុងព្រឹត្តិការណ៍ការអប់រំរបស់ក្រុមហ៊ុននេះ នៅញូវយ៉កកាលពីថ្ងៃអង្គារ។ ក្រុមហ៊ុន Acer រៀបចំអួតបង្ហាញពី student-centric laptop ស៊េរីចុងក្រោយគេបង្អស់នោះគឺ TravelMate Spin B1។

B1 គឺជាកុំព្យូទ័រយួរដៃបែប notebook ដែលរឹងមាំបានរចនាឡើងសម្រាប់ជីវិតសិក្សារយ៉ាងម៉ត់ចត់។ អេក្រង់ HD touchscreen ទំហំ 11,6 អ៊ីញរបស់វា មានសំបកខាងក្រៅត្រូវបានការពារជ័រកៅស៊ូជៀសវាងជ្រាបទឹកចូល និង ក្តារចុច chiclet អាចធន់នឹងទឹកបានរហូតដល់ទៅ 11 អោន។ ក្តារចុចនេះសូម្បីតែមានប្រព័ន្ធចង្អូលដក់ទឹកងាយស្រួលកុំអោយទឹកហូរចូលក្នុងតួម៉ាសុីនធ្វើអោយឆ្លងប្រពន្ធ័អេឡិចត្រូនិក។

B1 នេះត្រូវបានបំពាក់ជាមួយនឹងគន្លាក់កន្លែងបិទបើកអាចបត់បាន 360 ​​ដឺក្រេ ដែលអនុញ្ញាតឱ្យក្តារចុចផ្ដេករាបស្មើរដើម្បីទប់ពេលបត់ត្រឡប់មកខាងក្រោយនៃម៉ូនីទ័រ និង អនុញ្ញាតឱ្យ Laptop នេះអាចប្រើជា traditional laptop ជា tablet ឬ អាចដាក់ផ្ដេកនិងបញ្ឈរទៅតាមដែលយើងចង់បាន ។

B1 នេះនឹងផ្តល់ជូននូវប្រព័ន្ធដំណើរការក្រុមហ៊ុន Intel Celeron និងកាតក្រាហ្វិកជាមួយ storage 64GB និង RAM 4GB ហើយមាន dual-band 2×2 MIMO 802.11ac connection ។ វានឹងត្រូវបានរាយការណ៍ថាអាចដំណើរការរហូតដល់ 13 ម៉ោងនៅពេលសាកថ្មម្ដងៗ ។ ដូចជាសម្រាប់ការតភ្ជាប់ B1 ប្រើ Bluetooth 4.0 , single USB 3.0 port មួយ , additional USB 2.0 មួយ និង HDMI មួយ។

ក្រុមហ៊ុន Acer ត្រូវបានបង្កើត TravelMate laptop ចាប់តាំងពីវាបានទិញយកគំរូពីឧបករណ៍ រដ្ឋតិចសាស់ មកវិញនៅក្នុងឆ្នាំ 1997 នេះ។ រីឯតំលៃរបស់វាវិញ B1 នេះនឹងលក់ក្នុងតំលៃ 299 $ ពេលដែលលក់នៅលើទីផ្សារនៅចុងខែនេះ។ គេនឹងដាក់វាក្នុងការប្រកួតប្រជែងជាមួយនឹង Acer Chromebook Spin 11 ទើបតែបានប្រកាស និង Asus Chromebook C213 ក៏ដូចជា HP x360 11 G1 ផងដែរ។ យើងនឹងរង់ចាំមើលថាតើ ម៉ូដែលមួយណានឹងទទួលបានការគ្រាំទ្រពីអតិថិជន ៕ ហេង លក្ខិណា


ចែករំលែក៖