ព័ត៌មានទាន់ហេតុការណ៍៖

Sam Allardyce ៖ ការប្រកួតនៅថ្ងៃសៅរ៍នេះធំជាងកម្មវិធីពានរង្វាន់វគ្គផ្តាច់ព្រ័ត្រទៅទៀត

ចែករំលែក៖

ការប្រកួតបាល់ទាត់រវាងក្រុម Crystal Palace នឹង Hull City ក្នងក្របខ័ណ្ឌអង់គ្លេស Premier Leagueនៅថ្ងៃសៅរ៍សប្តាហ៍នេះ ធំជាងការប្រកួតពានរង្វាន់ Cupវគ្គផ្តាច់ព្រ័ត្រទៅទៀតដោយសារ តែក្រុមទាំង២ត្រូវការឈ្នះដើម្បីគេចចេញពីតំបន់គ្រោះថ្នាក់ នេះបើតាមប្រសាសន៍របស់លោក Sam Allardyce។

ក្រុម Crystal Palaceលេងបានល្អកាលពីខែមេសាដោយឈរចំណាត់ថ្នាក់លេខ១២ ប៉ុន្តែក្រោយចាញ់៣ប្រកួតជាប់ៗគ្នា ក្រុមដែលដឹកនាំដោយលោក Sam Allardyce នេះធ្លាក់មកកាន់លេខ១៦ឈរលើក្រុមលេខ១៧ Hull City ចំនួន៤ពិន្ទុ។

លទ្ធផលត្រឹមតែស្មើនៅក្នុងទឹកដីខ្លួនឯងជាមួយនឹងក្រុម Hull Cityនៅសប្តាហ៍នេះក៏អាចជួយឲ្យ Crystal Palaceឈរទីសុវត្ថិភាពផងដែរ។ ប៉ុន្តែបើពួកគេចាញ់វិញនោះ វាសនារបស់គេនឹងត្រូវកំណត់នៅថ្ងៃចុងក្រោយពេលប៉ះក្រុម បិសាចក្រហម Manchester United ៕ ដេវីត


ចែករំលែក៖