ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌមានជ័យស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ពេលជួបស្រ្តីក្រខ្សត់ម្នាក់និយាយជាមួយ និងការទួញសោកទុក្ខលំបាកវេទនារបស់គាត់

ចែករំលែក៖

ភ្នំពេញ៖ អ្នកដែលមិនបានធ្លាប់សម្រក់ទឹកភ្នែក អ្នកពិតជាពុំដឹងពីទុក្ខសោកលំបាករបស់អ្នកដទៃមានទំហំប៉ុណ្ណានោះឡើយ? មើលចុះខណះមេឃកំពុងបង្អោរយ៉ាងខ្លាំងជាមួយនិងសំឡេងផ្គរលាន់ រន្ទះ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ក្នុងនាមអាជ្ញាធរបានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចោលក្រសែភ្នែកឃើញ ស្រ្តីវ័យចំណាស់ម្នាក់ កំពុងអង្គុយដោយស្ថានភាពញ័រញាក់ក្រោមខ្ទមជរាមានតែជញ្ជាំងប្រក់ស្លឹកដាច់ធ្លុះធ្លាយ ដំបូលប្រក់ស័ង្កសីមើលឃើញមេឃ គាត់(អភិបាលខណ្ឌមានជ័យ)ក៏ដើរតម្រង់ទៅកាន់ជួបនិយាយលេងជាមួយស្ត្រីម្ចាស់ខ្ទម ។

ស្ត្រីដ៏កំសត់បានរៀបរាប់ពីជីវិតក្រលំបាកដោយសំឡេងទ្រហ៊ោយំមិនលាក់អាថ៍កំបាំង ក៏ធ្វើអោយលោកអភិបាលខណ្ឌហូរទឹកភ្នែកដោយមិនដឹងខ្លួន។

លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានបន្លើសំឡើងថា៖ «មិនខុសពីជីវិតខ្ញុំកាលពី២៥ឆ្នាំមុនទេ ដែលធ្លាប់ហែលឆ្លងទុក្ខលំបាក ជីវិតតស៊ូទម្រាំបានដូចសព្វថ្ងៃនេះ» ដូច្នេះលោកជាពលរដ្ឋម្នាក់មិនឃ្លាតឆ្ងាយមនោសញ្ចេតនាពីប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ៕ តាឡឹម


ចែករំលែក៖